ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ បានទទួលជួបសម្តែង ការគួរសមជាមួយ លោកវេជ្ជបណ្ឌិត Truong Vinh Long អនុប្រធានគណៈកម្មាធិការដឹកនាំតំបន់ វេជ្ជសាស្ត្របច្ចេកវិទ្យាខ្ពស់ និងជាទីប្រឹក្សាជាន់ខ្ពស់ នៃមន្ទីរពេទ្យ GIA AN 115 ដើម្បីពិភាក្សាការងារ អំពីការផ្តល់អាហារូបករណ៍ និងសេវាថែទាំសុខភាព ដល់មន្ត្រីក្រសួង និងសិស្សនិស្សិតដែលមានបំណង ទៅសិក្សានៅប្រទេសវៀតណាម.

 

(ភ្នំពេញ)​: នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ​ក្រសួងព៌ត័ត៍មាន​ បានទទួលជួបសម្តែង ការគួរសមជាមួយ លោកវេជ្ជបណ្ឌិត Truong Vinh Long អនុប្រធានគណៈកម្មាធិការដឹកនាំតំបន់ វេជ្ជសាស្ត្របច្ចេកវិទ្យាខ្ពស់ និងជាទីប្រឹក្សាជាន់ខ្ពស់ នៃមន្ទីរពេទ្យ GIA AN 115 ដើម្បីពិភាក្សាការងារ អំពីការផ្តល់អាហារូបករណ៍ និងសេវាថែទាំសុខភាព ដល់មន្ត្រីក្រសួង និងសិស្សនិស្សិតដែលមានបំណង ទៅសិក្សានៅប្រទេសវៀតណាមតាមរយៈការ ផ្តល់អាហារូបករណ៍លើវិស័យសុខាភិបាល ដែល សម្របសម្រួលដោយមន្ទីរពេទ្យ GIA AN 115 ដោយកិច្ចប្រជុំប្រព្រឹត្តទៅនៅការិយាល័យ ឯកឧត្តម សុខ ប្រសិទ្ធិ ទីស្តីការក្រសួងព័ត៌មាន។

ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ បានថ្លែងមតិស្វាគមន៍ចំពោះ លោកវេជ្ជបណ្ឌិត Truong Vinh Long និងប្រតិភូ ដែលបានអញ្ជើញចូលរួម ជំនួបសម្តែងការគួរសមនាពេលនេះ និងរំលឹកដល់ កិច្ចការងារមួយចំនួនរបស់ក្រសួងព័ត៌មានកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដែល បានសហការគ្នាក្នុងប៉ុន្មានឆ្នាំមកនេះ ដោយផ្តោត សំខាន់លើការផ្លាស់ប្តូរព័ត៌មាន កិច្ចសហប្រតិបត្តិការ ផ្សព្វផ្សាយ និងពង្រឹងទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ រវាងប្រទេសទាំងពីរ។ ឯកឧត្តម បានបន្តមានប្រសាន៍ថា ជាពិសេស ស្របទៅតាមផែនការ និង គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាល ទី៧ ដែលកំពុងអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះការអភិវឌ្ឍ ធនធានមនុស្សតាមរយៈការផ្តល់អាហារូបករណ៍ គឺជាអាទិភាពដ៏សំខាន់ ដែលបាននឹងកំពុង ពង្រឹងការកសាងសមត្ថភាព និងបណ្តុះបណ្តាល ធនធានមនុស្ស ។ល។ ឯកឧត្តម បានស្នើសុំ បង្កើតកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ តាមរយៈ ការស្វែងរកអាហារូបករណ៍ជំនាញសុខាភិបាព ដើម្បីឱ្យឱកាសដល់និស្សិតកម្ពុជាដែលមានឆន្ទៈ ចង់រៀនសូត្រ ក្នុងវិស័យសុខាភិបាលនៅប្រទេស វៀតណាម និងសំណូមពរឱ្យមានការចុះអនុស្សណៈ យោគយល់គ្នាជាមួយក្រសួងព័ត៌មានស្តីពីការផ្តល់ អាហារូបករណ៍លើវិស័យសុខាភិបាល និងផ្តល់សេវា ថែទាំសុខភាពដល់មន្ត្រីក្រសួងព័ត៌មាន។

លោក លោកវេជ្ជបណ្ឌិត Truong Vinh Long បាន វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាង វៀតណាម និងកម្ពុជា និងបានថ្លែងអំណរគុណចំពោះ ប្រតិភូក្រសួងព័ត៌មាន ដែលបានអនុញ្ញាត ចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ។ លោក បាន ថ្លែងអំណរគុណចំពោះអនុសាសន៍របស់ ឯកឧត្តម ប្រធាន អង្គប្រជុំ អំពីទិដ្ឋភាពនានាការលើការពង្រឹង ទំនាក់ទំនងដៃគូរវាងវៀតណាម និងកម្ពុជា។ លោ បណ្ឌិត បានបន្តមានប្រសាសន៍អំពីសក្កដានុពល នៃមន្ទីរពេទ្យប្រមាណចំនួន ៣០០ មន្ទីរពេទ្យ នៅ ទីក្រុងហូជីមិញ។ ក្នុងចំណោម៣០០ មន្ទីរពេទ្យ នៅទីក្រុងហូជីមិញ ក្នុងនោះមន្ទីរពេទ្យ Gia An 115 គឺជាមន្ទីរពេទ្យឯកជនមួយ ដែលប្រើប្រាស់ បច្ចេកវិទ្យាខ្ពស់ និងល្បីល្បាញដែលមានភាពជា ដៃគូសាធារណៈ និងឯកជន។ ក្នុងន័យនេះ លោក វេជ្ជបណ្ឌិត ក៏បានសំណូមពរដល់ក្រសួងព័ត៌មាន ជួយផ្សព្វផ្សាយនូរមន្ទីរពេទ្យ Gia An 115ដើម្បី រក្សាកេរ្តិ៍ឈ្មោះជា “មន្ទីរពេទ្យបច្ចេកវិទ្យាខ្ពស់” ដែល មន្ទីរពេទ្យបានសហការជាមួយស្ថាប័នពិភពលោក ដូចជា៖ Siemens Healthineers (អាល្លឺម៉ង់): ជា ដៃគូយុទ្ធសាស្ត្រផ្តល់ឧបករណ៍ធ្វើរោគវិនិច្ឆ័យទំនើប ៗដូចជា ម៉ាស៊ីន CT SOMATOM Force និង សាកលវិទ្យាល័យ Oxford (អង់គ្លេស) តាមរយៈ អង្គភាពស្រាវជ្រាវគ្លីនិក (OUCRU) មន្ទីរពេទ្យ បានចូលរួមក្នុងការស្រាវជ្រាវអន្តរជាតិលើជំងឺឆ្លង នានា និងAACI (សហរដ្ឋអាមេរិក): មន្ទីរពេទ្យ សហការជាមួយគណៈកម្មការទទួលស្គាល់គុណភ អាមេរិក ដើម្បីធានាថាការព្យាបាល និងសុវត្ថិភាព អ្នកជំងឺស្របតាមស្តង់ដារអាមេរិក។ មន្ទីរពេទ្យ Gia An 115 មានគ្រែអ្នកជំងឺ៣៦៧ នៅទូទាំង ១០ជាន់ គ្របដណ្តប់លើផ្ទៃដីសរុប ៣៦,០០០ ម៉ែត្រការ៉េ និងមានឯកទេសសំខាន់ៗ សេវាកម្មកម្រិតខ្ពស់ ដោយផ្តោតលើការព្យាបាលជំងឺជាច្រើនរួមមាន៖ ជំងឺបេះដូង និងសរសៃឈាមបេះដូង (Cardiology ជំងឺសរសៃប្រសាទ និង & Interventional), ជំងឺសរ ដាច់សរសៃឈាមក្នុងខួរក្បាល (Neurology & Stroke), ជំងឺក្រពេញ (Endocrinology) និងជំងឺឆ្អឹង និងសាច់ដុំ (Orthopedics and Musculoskeletal)។

ជាចុងក្រោយ ឯកឧត្តម សុខ ប្រសិទ្ធិ បាន ថ្លែងអំណរគុណ និងរាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព របស់ លោកវេជ្ជបណ្ឌិត Truor Truong Vinh Long និងបានសំណូមពរ ស្នើសុំដល់ លោកបណ្ឌិត ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការបន្ថែម ដើម្បី ឈានដល់ការចុះអនុស្សរណៈយោគយល់គ្នារវ ក្រសួងព័ត៌មាន ស្តីពីការចុះអនុស្សរណៈស្តីពីការ ផ្តល់អាហារូបករណ៍ជំនាញសុខាភិបាល ដើម្បីឱ្យ ឱកាសដល់និស្សិតកម្ពុជាដែលមានឆន្ទៈចង់រៀនសូត្រ សំណូមពរឱ្យ ការផ្តល់សេវាថែទាំសុខភាពដល់ ក្នុងវិស័យសុខាភិបាល់នៅប្រទេសវៀតណាម និង មន្ត្រីក្រសួងព័ត៌មាន និងបានថ្លែងអំណរគុណ លោកវេជ្ជបណ្ឌិត Truong ការ ជាថ្មីម្តងទៀត ចំពោះលោកវេជ្ជបណ្ឌិត Tru Vinh Long និងប្រតិភូ ជំរុញកិច្ចសហប្រតិបត្តិការ កម្ពុជា-វៀតណាម និងបន្តការជួបពិភាក្សាការងារ នាពេលនេះ និងបន្តនាពេលខាងមុខបន្ថែមទៀត ឯកឧត្តមបានជូនពរដល់ប្រតិភូទទួលបានសុខភាព ល្អ និងជោគជ័យគ្រប់កិច្ចការ។

 

ផ្សាយ​:ថ្ងៃទី​២២ ខែធ្នូ​ ឆ្នាំ២០២៥

ដោយ:សៅ​ វាសនា(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង