លោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធសពវីរៈកងទ័ព លោកអនុសេនីយ៍ឯក សុខ ក្រឹម ជាមេបញ្ជាការរង(ខ៣) កងអនុសេនាធំកាំភ្លើងធំ កងពល៤២ ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយការឈ្លានពានរបស់កងទ័ពសៀម នៅតំបន់ប្រសាទតាមាន់ ខេត្តឧត្តរមានជ័យ

(តាកែវ)៖រសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធសពវីរៈកងទ័ព លោកអនុសេនីយ៍ឯក សុខ ក្រឹម ជាមេបញ្ជាការរង(ខ៣) កងអនុសេនាធំកាំភ្លើងធំ កងពល៤២ ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយការឈ្លានពានរបស់កងទ័ពសៀម នៅតំបន់ប្រសាទតាមាន់ ខេត្តឧត្តរមានជ័យ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃចន្ទ ទី២២ ខែធ្នូ ឆ្នាំ២០២៥ ក្នុងជន្មាយុ ៣៥ឆ្នាំ។
នាឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការខេត្ត បាននាំយកថវិកាមួយចំនួនចូលបុណ្យជាមួយគ្រួសារសពផងដែរ។ សពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅភូមិស្វាយ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ ៕
ផ្សាយ:ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥
ដោយ:សៅ វាសនា(HarryVS)










