ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ម្ចាស់បុរី POLO ដែលបានប្រគល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ២ខ្សែ ក្នុងសង្កាត់៤ ក្រុងព្រះសីហនុ​ ជូនដល់​រដ្ឋបាល​ខេត្តព្រះសីហនុ​.

(ខេត្តព្រះសីហនុ)​: កាលពី​រសៀលថ្ងៃទី​២៦ ខែធ្នូ​ ឆ្នាំ២០២៥​ ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ បាន​អញ្ជើញ​ដឹកនាំ​មន្ត្រី​ក្រោមឨ​វាទ​ជាច្រេីនរូបចុះពិនិត្យផ្លូវបេតុងចំនួន​ ២​ខ្សែស្ថិតនៅក្នុងសង្កាត់៤ ក្រុងព្រះសីហនុ។

ជាមួយគ្នានោះដែរតាំងនាមរដ្ឋបាលខេត្តព្រះសីហនុ ឯកឧត្តម​អភិបាលខេត្ត​ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក តែ អ៊ីវពាំង ម្ចាស់បុរី POLO និងលោកស្រី ដែលបានប្រគល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ២ខ្សែ (ដី និងផ្លូវ) ដែលខ្សែទី១ មានទទឹង ១២ម៉ែត្រ បណ្តោយ ៤៨០ម៉ែត្រ និងខ្សែទី២ មានទទឹង ១៥ម៉ែត្រ បណ្តោយ ២០០ម៉ែត្រ សរុបផ្លូវទាំង២ខ្សែមានប្រវែង ៦៨០ម៉ែត្រ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ជូនរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈ។

 

ផ្សាយ:ថ្ងៃទី​២៧ ខែធ្នូ​ ឆ្នាំ២០២៥

ដោយ:សៅ​ វាសនា(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង