នាយឧត្តមសេនីយ៍ សៅ សុខា អគ្គ មេបញ្ជាការរង នៃកងយោធពលខេម ភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃ ប្រទេស ដឹកនាំប្រតិភូកងរាជអាវុធហត្ថលើ ផ្ទៃប្រទេស ចូលរួមពិធីគោរពវិញ្ញាណក្ខន្ធ សព លោកជំទាវ នាយឧត្តមសេនីយ៍ ម៉ី មន ដារី អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ គណៈយុទ្ធមិត្តបម្រើកងទ័ពជំនាន់ ឆ្នាំ១៩៧៨ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៦ ខែធ្នូ​ ឆ្នាំ២០២៥.

(ខេត្ត​ត្បូងឃ្មុំ)​: នាព្រឹកថ្ងៃសុក្រ ទី២៦ ខែធ្នូ ឆ្នាំ២០២៥ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គ មេបញ្ជាការរង នៃកងយោធពលខេម ភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃ ប្រទេស ដឹកនាំប្រតិភូកងរាជអាវុធហត្ថលើ ផ្ទៃប្រទេស ចូលរួមពិធីគោរពវិញ្ញាណក្ខន្ធ សព លោកជំទាវ នាយឧត្តមសេនីយ៍ ម៉ី មន ដារី អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ គណៈយុទ្ធមិត្តបម្រើកងទ័ពជំនាន់ ឆ្នាំ១៩៧៨ ដែលបានទទួលមរណភាពនៅ ថ្ងៃពុធ ៥កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃ ទី២៤ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង០៨២៥នាទី ក្នុង ជន្មាយុ៦៩ឆ្នាំ ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំ បំផុតនេះ លោក នាយឧត្តមសេនីយ៍ សៅ សុខា សូមចូលរួមរំលែកមរណទុក្ខជាមួយក្រុម គ្រួសារ និងសាច់ញាតិនៃសព ដោយសេចក្តី អាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបានចំពោះ ការបាត់បង់ដ៏ធំធេងនេះ និង សូមបួងសួង ដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជះបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមបីបាច់ ថែរក្សាដល់ដួង វិញ្ញាណក្ខន្ធរបស់លោកជំទាវរ នាយឧត្តមសេនីយ៍ ម៉ី មនដារី សូមបាន ដល់ឋានបរមសុខ និងឆាប់បានយោនយក កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបី ឃ្លៀងឃ្លាតឡើយ៕

 

ផ្សាយ​:ថ្ងៃទី​២៨ ខែធ្នូ​ ឆ្នាំ២០២៥

ដោយ:សៅ​ វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង