
(ខេត្តព្រះសីហនុ):នាល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវបានអញ្ជេីញដឹកនាំមន្ត្រីរាជការក្រោមឨវាទូទាំងខេត្តព្រះសីហនុ រួមទាំងសិស្សានុសិស្សព្រះសង្ឃ និងដូនជីតាជី គ្រប់វត្តអារាមប្រារព្ធពិធីបួងសួងសុំសុខសន្តិភាពសម្រាប់ប្រជាពលរដ្ឋទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា នៅវត្តឥន្ទញ្ញាញ (ហៅវត្តក្រោម) ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ពីធីនេះមិនត្រឹមតែជាការបួងសួងសុំសុខសន្តិភាពប៉ុណ្ណោះទេ ថែមទាំងបានឧទ្ទិសកុសលផលបុណ្យជូនទៅដល់វីរកងទ័ព វីរនគរបាលជាតិ និងប្រជាពលរដ្ឋស្លូតត្រង់ដែលបានពលីជីវិតពីការឈ្លានពានទឹកដីដ៏កំរោលសាហាវយង់ឃ្នងរបស់ប្រទេសសៀមមកលេីដែនអធិបតេយ្យកម្ពុជាអស់រយះពេល២១ថ្ងៃនាពេលកន្លងមក។ ប្រជាជនកម្ពុជាទូទាំងប្រទេសកម្ពុជាពិតជា មានចេតនាស្មោះត្រង់ក្នុងការបញ្ចប់សង្គ្រាមឱ្យ បានឆាប់រហ័ស តាមមធ្យោបាយសន្តិវិធី ដោយ ផ្អែកលើកិច្ចសន្ទនា ការទូត និងច្បាប់អន្តរជាតិ និងស្មារតីមនុស្សធម៌ ដើម្បីការពារជីវិតប្រជាជន រក្សាស្ថិរភាពសង្គម និងធានាអនាគតជាតិ ប្រកបដោយសុខសាន្ត ដែលជាមូលដ្ឋាននៃការ អភិវឌ្ឍយូរអង្វែង។
ពិធីនេះបានឆ្លុះបញ្ចាំងអោយឃេីញនូវការរួបរួមគ្នាជាធ្លុងមួយសា្មរតីជាតិតែមួយ ខ្មែរតែមួយ ក្នុងបុព្វហេតុស្នេហាការពារជាតិមាតុភូមិដ៏ឧត្តមឧដុង្គ មហានៃសាមគ្គីភាពស្មារតី តែមួយ ចិត្តតែមួយបានស្រែកឡើងដូចគ្នា គឺកម្ពុជាត្រូវការសន្តិភាព សូមផ្ញើជូនពិភពលោកពីបេះដូងដ៏បរិសុទ្ធ និងចេតនាដ៏ស្មោះស្ម័គ្របំផុត។
ផ្សាយ:ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥
ដោយ:សៅ វាសនា(HarryVS)

























