មហិច្ឆតាឈាមខ្មៅលើសន្លឹកច្បាប់៖ បុគ្គល ចាន់ វិទូ នៅតែបន្តរឹងរូសមិនព្រមរុះរើសំណង់បំពាន ទោះកណ្តាប់ដៃដែកលោក គួច ចំរើន កំពុងវះកាត់ក៏ដោយ—តើខ្នងបង្អែកកម្រិតណា ទើបហ៊ានបង្កកទឹកភ្នែករាស្ត្រឱ្យក្លាយជាចំណាប់ខ្មាំងបែបនេះ? ព័ត៍មានវគ្គ៣👇👇⚡⚡

{“remix_data”:[],”remix_entry_point”:”challenges”,”source_tags”:[“local”],”origin”:”unknown”,”total_draw_time”:0,”total_draw_actions”:0,”layers_used”:0,”brushes_used”:0,”photos_added”:0,”total_editor_actions”:{},”tools_used”:{“border”:1,”transform”:1},”is_sticker”:false,”edited_since_last_sticker_save”:true,”containsFTESticker”:false}
ភាពព្រហើនដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររដ្ឋបាលស្រុកកៀនស្វាយ! ទោះបីជាលោក គួច ចំរើន អភិបាលខេត្តកណ្តាល បានបង្ហាញវត្តមានយ៉ាងអង់អាច និងបញ្ជាគ្រឿងចក្រឱ្យកាយរំដោះមុខទឹកកាលពីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ក៏បុគ្គលឈ្មោះ ចាន់ វិទូ អតីតមន្ត្រីចូលនិវត្តន៍ដែលមានចរិតអាត្មានិយមជ្រុលនិយម នៅតែបន្តរក្សាជំហររឹងរូស មិនព្រមរុះរើសំណង់ដែលនៅសេសសល់តាមបន្ទាត់បាញ់ថ្នាំរបស់អាជ្ញាធរឡើយ។ នេះមិនមែនគ្រាន់តែជាការបំពានដីព្រែករដ្ឋប៉ុណ្ណោះទេ ប៉ុន្តែគឺជាការ «ប្រកាសសង្គ្រាមត្រជាក់» ជាមួយនឹងច្បាប់រដ្ឋ និងអំណាចរដ្ឋបាលខេត្តយ៉ាងកំរោលបំផុត។

តើត្រូវប្រើពាក្យអ្វីដើម្បីពណ៌នាពីចរិតបុគ្គលរូបនេះ? បើទោះជា ស.ជ.ណ ដល់ទៅ ៣ ច្បាប់ ត្រូវបានបោះចូលក្នុងធុងសំរាមដោយកណ្ដាប់ដៃបុគ្គលរូបនេះក៏ដោយ ក៏មហាជននៅតែងឿងឆ្ងល់ថា តើលោក ចាន់ វិទូ អាងអ្វីឱ្យប្រាកដ? មកទល់នឹងម៉ោងនេះ ខណៈដែលកុមារតូចៗ និងសិស្សានុសិស្សកំពុងរងទុក្ខដោយសារក្លិនស្អុយនៃទឹកដក់ និងការលិចលង់ បុគ្គលរូបនេះបែរជារក្សាភាពស្ងៀមស្ងាត់បែបមើលងាយ (Arrogance) មិនព្រមប៉ះពាល់សំណង់ដែលខ្លួនសង់រំលោភសូម្បីតែមួយដុំឥដ្ឋ។ ភាពមានះនេះបានបង្ហាញយ៉ាងច្បាស់ថា បុគ្គលរូបនេះមិនបានខ្លាចញញើតនឹងអំណាចរដ្ឋបាលខេត្ត ឬសុខទុក្ខរបស់រាស្ត្ររាប់រយគ្រួសារនោះឡើយ សូម្បីតែបន្តិច។
សកម្មភាពមិនព្រមរុះរើដោយសន្តិវិធីនេះ គឺជាការបង្ហាញឱ្យឃើញពី «ឥទ្ធិពលខ្នងបង្អែកមហាសាល» ដែលនៅពីក្រោយខ្នង ដែលអាចធ្វើឱ្យអតីតមន្ត្រីម្នាក់ហ៊ានបិទភ្នែក បិទត្រចៀក មិនស្តាប់ត្អូញត្អែររបស់ពលរដ្ឋភូមិឫស្សីស្រុក។ ការរឹងរូសមកដល់ថ្ងៃនេះ គឺបានក្លាយជា «សាច់ស្អុយដែលដុះខ្នែង» ក្នុងរដ្ឋបាលខេត្តកណ្តាលទៅហើយ។ ប្រសិនបើបុគ្គលម្នាក់អាចឈរជើងផ្គើននឹងអភិបាលខេត្ត និងច្បាប់រដ្ឋបានយូរបែបនេះ តើទៅថ្ងៃមុខ សណ្តាប់ធ្នាប់សាធារណៈនឹងទៅជាយ៉ាងណា? នេះគឺជាការសាកល្បងនូវប្រសិទ្ធភាពនៃ “កន្ត្រៃវះកាត់” របស់លោក គួច ចំរើន ថាតើអាចកាត់ផ្តាច់សរសៃឈាមមន្ត្រីខិលខូចរូបនេះបានកម្រិតណា។

ជាចុងក្រោយនេះ ការបន្តរឹងរូសរបស់លោក ចាន់ វិទូ គឺជាសញ្ញាអាសន្នមួយដែលទាមទារឱ្យមានវិធានការ «ក្តៅបូករួមនឹងច្បាប់»។ មិនត្រូវទុកឱ្យបុគ្គលម្នាក់បំផ្លាញក្តីសង្ឃឹមរបស់ពលរដ្ឋរាប់រយគ្រួសារ និងបំផ្លាញកិត្តិយសរបស់អាជ្ញាធរខេត្តដោយគ្រាន់តែអាង “ខ្សែធំ” នោះឡើយ។ យើងសូមអំពាវនាវឱ្យលោកអភិបាលខេត្ត ប្រើប្រាស់អំណាចដាច់ខាត ចាត់វិធានការរដ្ឋបាលតាមផ្លូវច្បាប់ និងឃាត់ខ្លួនបុគ្គលដែលហ៊ានរារាំងការអនុវត្តច្បាប់នេះ ដើម្បីជាការព្រមានឱ្យដឹងថា៖ «នៅលើទឹកដីកម្ពុជា គ្មាននរណាម្នាក់មានសិទ្ធិធំជាងច្បាប់ និងធំជាងប្រជារាស្ត្រកំពុងរងទុកឡើយ!»៕

ព័ត៌មានដែលជាប់ទាក់ទង