លោកមីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជន សារព័ត៌មានដើម្បីសន្តិភាព​ និងជាចាងហ្វាង​អង្គភាព​គេហទំព័រ​ ASEAN​ DAILY​ និងលោក ជុច វី​ អនុប្រធានសមាគមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ ទីប្រឹក្សាផ្ទាល់សម្តេចមហាបររធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន បាននាំយកអំណោយ​សប្បុរស​ជន​ចែកជូនក្រុម គ្រួសារកងទ័ពជួរមុខចំនួន ៦ គ្រួសារ ដែលបានប្រយុទ្ធ នៅសមរភូមិទិស បឹងត្រកួន ខេត្តបន្ទាយមានជ័យ ដោយមានការឈ្លានពាន ពីយោធាសៀម។

(ភ្នំពេញ)​: លោកមីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជន សារព័ត៌មាន ដើម្បីសន្តិភាព​ និងជា ចាងហ្វាង​អង្គភាព​គេហទំព័រ​ ASEAN​ DAILY​ និងលោក ជុច វីអនុប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាពនិងជានាយកសាលារៀនបណ្តុះធនធាន កុមារ ក្រោមការដឹកនាំចង្អុលបង្ហាញ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ ទីប្រឹក្សាផ្ទាល់សម្តេចមហាបររធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន បាននាំយកអំណោយពីសប្បុរសជនចូលរួមតាមរយៈសមាគមនិងអំណោយ ពីលោក ជុច វី អនុប្រធានសមាគម ចែកជូនក្រុម គ្រួសារកងទ័ពជួរមុខចំនួន ៦ គ្រួសារ ដែលបានប្រយុទ្ធ នៅសមរភូមិទិស បឹងត្រកួន ខេត្តបន្ទាយមានជ័យ ដោយមានការឈ្លានពាន ពីយោធាសៀមក្នុងបុព្វហេតុការពារបូរណភាពទឹកដី​ និងប្រជាជនកម្ពុជា កាលពីព្រឹកថ្ងៃទី០៣​ ខែមករាឆ្នាំ២០២៦ នៅសាលារៀនបណ្តុះ ធនធានកុមារ ភូមិធម្មត្រៃសង្កាត់ព្រៃស ខណ្ឌដង្កោរាជធានីភ្នំពេញ។

នាឱកាសនោះដែរ លោក មីន ចាន់ធី ប្រធានសមាគម និងលោក ជុច វី អនុប្រធានសមាគម ក៏បានពាំនាំនូវ ប្រសាសន៍​ផ្តាំផ្ញេីសួរសុខទុក្ខពីសំណាក់​ ឯកឧត្តមបណ្ឌិត សុខ​ ប្រសិទ្ធ​ រដ្ឋ​លេខាធិការ​ក្រសួង​ព័ត៌មាន​ដែលតែងតែគិតគូរ និងរួមចំណែកសំរាលទុក្ខលំបាករបស់រាជរដ្ឋភិបាលជាមួយបងប្អូនក្រុមគ្រួសារវីរកងទព័ទាំងអស់ដែលបាននឹងកំពុងឈរជេីងប្រយុទ្ធយ៉ាងរឹងមាំដេីម្បីជាតិ និងប្រជាជនផងដែរ ហេីយអំណោយដែលលោក មីន​ ចាន់ធីប្រធានសមាគមទទួលបានពីសប្បុរសជន​ ឧបត្ថម្ភ​គ្រួសារកងទ័ពនាពេលនេះរួមមាន:

-អង្ករ ចំនួន ៦ ប៉ាវ ស្មើនឹង៣០០គីឡូក្រាម

-សៀវភៅប៊ិច

-ទឹកសុទ្ធ

-ខោអាវ ទឹកត្រី

-ទឹកស៊ីអ៊ីរ និងឧបត្ហម្ថថវិកាផ្ទាល់មួយគ្រួសារបាន ៥០០០០រៀល ពីលោកស្រី សេក ចន្ទី និងលោក ចាប ចន​ សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព។

លោក​ មីន​ ចាន់ធី ប្រធាន​សមាគមក៏បានថ្លែងចូលរួមដឹងគុណយ៉ាងជ្រាវជ្រៅ​ដល់គ្រួសារបងៗវីរៈកងទ័ពជួរមុខដែលបាន យកជីវិតទៅសាច់ស្រស់ ឈាមស្រស់ ដើម្បីការពារបូរណភាពទឹកដីជាតិមាតុភូមិ និងប្រជាជនកម្ពុជាប្រជាពលរដ្ឋទាំងអស់នឹងចងចាំគុណបំណាច់ក្នុងការ លះបង់សាច់ស្រស់ឈាមស្រស់ របស់បងៗវីរៈកងទ័ព ជួរមុខទាំងដែលបានយកជីវិតទៅប្តូរនិងការពារ បូរណភាពទឹកដីជូនប្រជាជនកម្ពុជាទាំងមូលជារៀងរហូត។

លោកមីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធ យុវជនសារព័ត៌មានដើម្បីសន្តិភាព​ និងលោក ជុច វី អនុប្រធានសមាគម ព្រមទាំងថ្នាក់ដឹកនាំសមាជិកសមាជិកាសមាគម ទាំងអស់​ សូមថ្លែងអំណរអរគុណដល់ក្រុមគ្រួសារសប្បុរសជន ទាំងអស់ ដែលបាន​ឧបត្ថម្ភ​នូវ ស្បៀងអាហារ និងថវិកាផ្ទាល់ខ្លួន ជូនដល់បងៗ វិរៈកងទ័ពជួរមុខ សូមជូនពរក្រុមគ្រួសារបងប្រុស បងស្រី ម្ចាស់ ជំនួយទាំងអស់ ជួបតែពុទ្ធពរទាំង ៤ ប្រការគឺអាយុ វណ្ណៈ​ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

 

ផ្សាយ​:ថ្ងៃទី​៤ ខែធ្នូ​ ឆ្នាំ២០២៥

ដោយ:សៅ​ វាសនា(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង