សេចក្តីបំភ្លឺព័ត៌មាន! ក្រុមការងារព័ត៎មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជនទាក់ទងការបង្ហោះផ្សព្វផ្សាយក្នុងបណ្តាញសង្គមករណី អំពើលួច (ដែកទ្រ ទុយោទឹកស្អាត) និងទទួលផលចោរកម្ម -កើតហេតុ៖ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង២០និង៣០នាទី -ចំណុច៖ ស្ពាន៦០ម៉ែត្រ ភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។⚡⚡👇👇

ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកអធិការនគរបាលក្រុងតាខ្មៅ បានបញ្ជាកម្លាំងជំនាញពាក់ព័ន្ធស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
១-ឈ្មោះ ឈឹន សុខខុន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ ភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។
-ជនសង្ស័យមានសារធាតុញៀនក្នុងទឹកនោម(+)។
២-ឈ្មោះ លាប សេងវ៉ាង ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ ទិញអេតចាយ (ឃាត់ខ្លួន)។
-ជនសង្ស័យគ្មានសារធាតុញៀនក្នុងទឹកនោម(-)។
*វត្ថុតាងចាប់យក៖
១-ដែក៤ជ្រុងចំនួន១៩កំណាត់(របស់ជនរងគ្រោះ)។
២-ដែកក្រចាប់ចំនួន១២ក្ររចាប់ (របស់ជនរងគ្រោះ)
៣-បន្ទះដែកមួយចំនួន(របស់ជនរងគ្រោះ)។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ កសាងសំណុំរឿងចាត់ការតាមនីតិវិធី។
អាស្រ័យហេតុនេះ សូមសាធារណជនជ្រាបតាមការគួរ!
