
(រាជធានីភ្នំពេញ): លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញមក ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីប្រគល់ផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លា របស់ សម្តេចមហាបររធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ព និងវីរនគរបាល ជាតិ ដែលបានពលីក្នុងសមរភូមិការពារ បូរណភាពទឹកដីកាលពីពេលកន្លងទៅថ្មីៗ នេះ។ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ថែមទាំងបានយកអំណោយជាច្រើន ដូចជាថវិកា សម្ភារៈប្រើប្រាស់ និង គ្រឿងឧបភោគបរិភោគ ជូនដល់ក្រុមគ្រួសារ របស់រីរកងទ័ព និងវីរនគរបាលជាតិផងដែរ។
ក្នុងវេលានេះដែរ លោកជំទាវបណ្ឌិត ថែមទាំងបានពាំនាំប្រសាសន៍សួរសុខទុក្ខ និងរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបររធិបតី ហ៊ុន ម៉ាណែ ត ជូនដល់ក្រុមគ្រួសារនៃសព៕
ផ្សាយ:ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)






