ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្ដម Michael George DeSombre ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក​ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលមុនបន្ត​ដំណើរមកបំពេញ​ទស្សនកិច្ច​កម្ពុជា ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ នេះ បានគូសបញ្ជាក់ជាថ្មីទៀតនូវគោលជំហ​រ​ សហរដ្ឋអាមេរិក​ចូលរួមចំណែកដោះស្រាយវិវាទរវាងកម្ពុជា និងថៃព្រមទាំង​បាន​ប្រកាសប្តេជ្ញា​បន្តជួយ​ជ្រោមជ្រែងប្រទេសទាំងពីរ​ អនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី និង​បើក​ផ្លូវសម្រាប់ការវិលត្រឡប់ទៅរកសន្តិភាព វិបុលភាព និងស្ថិរភាពយូរអង្វែងដល់​ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាតំបន់ទាំងមូល.

ផ្សាយ​:ថ្ងៃទី​១០ ខែមករា​ ឆ្នាំ២០២៦

ដោយ​:សៅ​ វាសនា(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង