ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទទួលជួប សម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា.

(រាជធានីភ្នំពេញ): នារសៀលថ្ងៃអង្គារ ទី១៣ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម KIM CHANG YONG ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបតែងតាំងថ្មី និងសហការី នៅសាលទទួលភ្ញៀវអន្តរជាតិ នៃទីស្តី ការក្រសួងមហាផ្ទៃ។
ផ្សាយ:ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)







