ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានអញ្ជើញ ដឹកនាំក្នុងកិច្ចប្រជុំ និងចុះពិនិត្យទីតាំងការដ្ឋាន ជាក់ស្តែងអំពីវឌ្ឍនភាពនៃការសាងសង់អគាររដ្ឋបាលសាលាខេត្តព្រះសីហនុ(ថ្មី)។

(ខេត្តព្រះសីហនុ): នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈ អភិបាលខេត្តព្រះសីហនុ ឯកឧត្តម ហង្ស សុតសំភារ រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួង ដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញ ដឹកនាំក្នុងកិច្ចប្រជុំ និងចុះពិនិត្យទីតាំងការដ្ឋាន ជាក់ស្តែងអំពីវឌ្ឍនភាពនៃការសាងសង់អគាររដ្ឋបាល សាលាខេត្តព្រះសីហនុ(ថ្មី)។
ផ្សាយ:ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
រូបថត:រដ្ឋបាលខេត្តព្រះសីហនុ













