រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ទុករយះពេល១៥ថ្ងៃ​ អោយម្ចាស់ទីតាំងសំណង់ខុសច្បាស់មួយកន្លែងក្នុងស្រុកស្ទឹងហាវ បញ្ឍប់រាល់សកម្មភាព និងរុះរេីចេញជាបន្ទាន់!

(ខេត្ត​ព្រះសីហនុ)​: សំណង់រឹងខុសច្បាប់មួយកន្លែងត្រូវបានគេដឹងថាមជាកម្មសិទ្ធ​ របស់ម្ចាស់​ភោជនីយ​ដ្ឋាន​ Beach​ House ដែលមានឈ្មោះ​ គួច វិន័យ​ និងលោកស្រីអ៊ុច​ ស្រីរត្ន័​ ជាតំណាង ស្ថិតនៅ​ភូមិ៤​ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ​ កំពុងតែមានសកម្មភាពសាងសងរំលោភបំពានចូលក្នុងសមុទ្រ.

យោងតាមអនុក្រឹត្យលេខៈ ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការគ្រប់គ្រងអាងទន្លេ​​ និងតាមការចង្អុលបង្ហាញពីឯកឧត្តម ម៉ាង​ ស៊ីណេត​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ នៅព្រឹក​ថ្ងៃទី១៦​ ខែមករា​ ឆ្នាំ២០២៦​ នេះមន្ត្រីជំនាញរបស់រដ្ឋបាលស្រុកស្ទឹងហាវបានចុះធ្វេីការណែនាំតម្រូវឱ្យម្ចាស់ទីតាំងខាងលើរុះរើចេញដោយខ្លួន ឯងគិតត្រឹមថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ជាកំហិត ក្នុងករណីម្ចាស់ទីតាំងខាងលើមិនចូលរួមសហការ និងអនុ វត្តតាមសេចក្តីជូនដំណឹងនេះទេ រដ្ឋបាលស្រុកនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន និងចុះរុះរើដោយផ្ទាល់ ហើយការចំណាយក្នុងការរុះរើសំណង់ជាបន្ទុករបស់ម្ចាស់ទីតាំងផ្ទាល់។ ចំពោះផលប៉ះពាល់ខូចខាតសំណង់ ផ្សេងៗទៀតរដ្ឋបាលស្រុកស្ទឹងហាវមិនទទួលខុសត្រូវឡើយ។។

យោងតាម​របាយការណ៍​រដ្ឋបាល​ស្រុក​ស្ទឹងហាវ​បាន​បញ្ជាក់​ថា: កន្លងមកក្រុមការងាររបស់រដ្ឋបាលស្រុកបានចុះហាមឃាត់ ផ្អាក និងបានតម្រូវឱ្យរុះរើសំណង់នានា ដែលបានសាងសង់ដោយគ្មានការអនុញ្ញាតចូលក្នុងសមុទ្រចំនួនពីរលើករួចមកហើយ​ ដោយក្នុងកំណត់ហេតុនោះចុះថ្ងៃទី៩ និងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ស្តីពីការចុះពិនិត្យការសាងសង់សំណង់ (ស្ពាន) ចូលក្នុងចំណីសមុទ្រ របស់ ភោជនីយដ្ឋាន BEACH HOUSE (ចំនួន ២លើក) ហេីយជាក់ស្តែងគឺមានស្ពានដែលមានទទឹង៦ម៉ែត្រ និងបណ្តោយ២០ម៉ែត្រ និងកញ្ចុះកំសាន្តមួយ ចំនួនទៀតពិតជាបានសាងសង់រំលោភតាមបណ្តោយនៃចំណីសមុទ្រ ស្ថិតនៅ​ទីតាំង​ខាងលេីមែន។

 

ផ្សាយ​:ថ្ងៃទី​១៦ ខែមករា​ ឆ្នាំ២០២៦

ដោយ:សៅ​ វាសនា(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង