រដ្ឋបាលខេត្តព្រះសីហនុរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦.

(ខេត្តព្រះសីហនុ): នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នេះឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅមជ្ឍមណ្ឌលសេដ្ឋាចន្ទ័ ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ដោយមានការអញ្ចេីញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្តមប្រធានសាលាឧទ្ធណ៍ សាលាដំបូង អគ្គព្រះរាជអាជ្ញា និងព្រះរាជអាជ្ញា លោក លោកស្រី អភិបាលរងខេត្ត ឧត្តមសេនីយ៍ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាក្រុង-ស្រុក អភិបាល អភិបាលរង ក្រុង-ស្រុក អ្នកឧកញ៉ា ឧកញ៉ា ភ្ញៀវកិត្តិយស មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ នាយកសាលា មេឃុំ ចៅសង្កាត់ វិស័យឯកជន ព្រមទាំងសមាជិក សមាជិកាអង្គសន្និបាតយ៉ាងច្រេីនកុះករ.
ក្នុងឱកាសនោះ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ កង កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងអង្គការ សង្គមស៊ីវិល វិស័យឯកជន និងដៃគូអភិវឌ្ឍជាតិ-អន្តរជាតិ ដែលបាន ខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការដឹកនាំ ចាត់ចែង អនុវត្តតាមតួនាទី និងភារកិច្ចយ៉ាងសកម្មតាមជំនាញរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ចូលរួមចំណែក និងផ្តល់នូវកិច្ច សហការ គាំទ្រដល់រដ្ឋបាលខេត្តព្រះសីហនុក្នុងការបំពេញបេសកកម្ម បម្រើជាតិ មាតុភូមិ និងប្រជាជនគ្រប់កាលៈទេសៈសម្រេចបានសមិទ្ធផល នានាជាច្រើនក្នុងឆ្នាំ២០២៥ កន្លងមក ក្នុងគោលបំណងរួមគ្នាពន្លឿនការ អភិវឌ្ឍខេត្តព្រះសីហនុ ឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ និងជាតំបន់ស្នូលនៃឆ្នេរសមុទ្រកម្ពុជា ។
ឯកឧត្តមបានគូសបញ្ជាក់ថាទោះបីត្រូវឆ្លងកាត់ឧបសគ្គមួយចំនួនក្តី ក្នុងឆ្នាំ២០២៥ ដែលទើបតែកន្លងផុតនេះ កម្ពុជាបានសម្រេចនូវសមិទ្ធផលជាច្រើនលើ គ្រប់វិស័យក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលក្រោមអគ្គគ្គុទ្ទេសក៍ដ៏ឈ្លាសវៃ ប៉ិនប្រសប់ ប្រកបដោយឧត្តមគតិ ស្វាហាប់ និងការប្តេជ្ញាចិត្តយ៉ាងមោះមុត បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ដោយបានការពារយ៉ាងរឹងមាំនូវអធិបតេយ្យ ជាតិ និងបូរណភាពទឹកដីកម្ពុជា តាមរយៈការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវ គោលនយោបាយសន្តិសហវិជ្ជមាន និងប្រើប្រាស់យន្តការអន្តរជាតិប្រកបដោយប្រសិទ្ធភាព ក្នុងគោលដៅបន្តរក្សាសុខសន្តិភាពជូនជាតិ និងប្រជាជន។ទន្ទឹមនឹងការសម្រេចបានជោគជ័យនានា ប្រទេសជាតិយើងនៅ តែត្រូវប្រឈមនឹងការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិ ភាព មិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល និងការចុះខ្សោយ នៃសណ្តាប់ធ្នាប់ អន្តរជាតិផ្អែកលើច្បាប់ ដែលបាននិងកំពុងជះឥទ្ធិពលមកលើដំណើរ វិវឌ្ឍន៍របស់ជាតិយើង។ ជាពិសេសប្រទេសថៃបានបង្កសង្គ្រាមរំលោភបំពាន កម្ពុជាយ៉ាងកំរោលមកលើបូរណភាពទឹកដីកម្ពុជានៅតាមបណ្តោយ ដែនក្រោមលេសការពារសន្តិសុខ និងអធិបតេយ្យរបស់ថៃ។ នៅក្នុង សកម្មភាពរំលោភបំពាននេះ កងយោធាថៃបានបាញ់ប្រហារវាយសម្រុកមក លើកងទ័ពកម្ពុជា ដែលកំពុងស្ថិតក្នុងទីតាំងលើដែនអធិបតេយ្យ របស់ កម្ពុជា និងវាយប្រហារលើគោលដៅស៊ីវិលនានាឥតរើសមុខ ដោយប្រើ ប្រាស់អាវុធធំតូច និងទំនើបគ្រប់ប្រភេទ ទាំងជើងគោក ជើងទឹក និង ជើងអាកាស បង្កនូវមហន្តរាយយ៉ាងធំធេងដល់ប្រជាពលរដ្ឋយើងដែល កំពុងរស់នៅយ៉ាងសុខសាន្តនៅតាមតំបន់ទាំងនោះ។ សកម្មភាពបែប នេះ ជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុតលើអធិបតេយ្យ និងបូរណភាពទឹក ដីកម្ពុជា បំពានធម្មនុញ្ញអង្គការសហប្រជាជាតិ បំពានធម្មនុញ្ញអាស៊ាន និងមិនគោរពស្មារតីនៃសហគមន៍អាស៊ានឡើយ។ ម្យ៉ាងទៀត សកម្មភាព បែបនេះ ក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ និង កាតព្វកិច្ចអន្តរជាតិក្នុងការការពារជនស៊ីវិល ទ្រព្យសម្បត្តិវប្បធម៌ជាតិ និងបេតិកភណ្ឌពិភពលោក។
ឯកឧត្តមបន្តទៀតថាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានខិតខំបង្ការទប់ ស្កាត់ បង្ក្រាបឧក្រិដ្ឋកម្មគ្រប់ប្រភេទ បង្ក្រាបបទល្មើសល្បែងអនឡាញ ខុសច្បាប់ និងបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងរាល់សកម្មភាពនានា ដែលប៉ុនប៉ងបង្កឱ្យមានភាពចលាចល វឹកវរក្នុងខេត្ត។ ព្រមជាមួយគ្នានេះ បានការពារសុវត្ថិភាពទាំងស្រុងជូន ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ឥស្សរជនជាតិ និងគណៈប្រតិភូបរទេសនានា ដែលមកបំពេញទស្សនកិច្ចនៅខេត្តព្រះសីហនុ ព្រមទាំងរក្សាការពារ សន្តិសុខ សុវត្ថិភាពនៃព្រឹត្តិការណ៍នានាក្នុងខេត្ត។
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានយកចិត្ត ទុកដាក់ជំរុញជាប់ជាប្រចាំនូវការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» និងបានធ្វើការផ្សព្វផ្សាយគោលនយោបាយនេះ តាម គ្រប់រូបភាព ដល់មន្ត្រីរាជការ បុគ្គលិក កម្មករ-កម្មការិនី និងប្រជាពលរដ្ឋ ទូទាំងខេត្ត ។ទោះបីក្នុងឆ្នាំ២០២៥ ខេត្តបានពុះពារឆ្លងកាត់ដោយជោគជ័យ នូវវិបត្តិ និងបញ្ហាប្រឈមនានាយ៉ាងណាក្តី ប៉ុន្តែផ្អែកតាមការវាយតម្លៃ លើសភាពការណ៍តានតឹង និងស្មុគស្មាញដែលនឹងបន្តធ្វើឱ្យមានបញ្ហា ប្រឈមមកលើសភាពការណ៍ សេដ្ឋកិច្ច សង្គម និងសន្តិសុខ បង្កឱ្យ មានការព្រួយបារម្ភអំពីការកើនឡើងនូវអំពើឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ ប្រភេទ ការរីករាលដាលនៃបទល្មើសបច្ចេកវិទ្យា គួបផ្សំនឹងការបន្តកើត ឡើងនូវបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ជាពិសេសបទល្មើសដែលធ្វើ ឱ្យប៉ះពាល់ដល់ចិត្តសាស្ត្រសង្គម បទល្មើសគ្រឿងញៀន អំពើជួញដូរ មនុស្ស និងអាជីវកម្មផ្លូវភេទ ផ្លូវភេទ គ្រោះថ្នាក់ចរាចរណ៍ ដែលទាមទារឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចនានា ត្រូវបង្កើនការតាមដានការវិវត្តប្រែ ប្រួលនៃសភាពការណ៍ តំបន់ និងអន្តរជាតិ ព្រមជាមួយការពង្រឹងការ គ្រប់គ្រងសភាពការណ៍នៅក្នុងខេត្តសំដៅដាក់ចេញគោលនយោបាយ យុទ្ធសាស្ត្រ និង និងវិធានការនានាប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ឱ្យបានល្អប្រសើរសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ពិធីបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរ និងព្រឹត្តិការណ៍នានាជាច្រើនទៀត ។ផ្អែកតាមកម្មវីធី បន្ទាប់ពីរបាយការណ៍សង្ខេបស្តីពីលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត របាយការណ៍បូកសរុប លទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឆ្នាំ២០២៥ លទ្ធផលនៃការអនុវត្តកម្មវិធីពិសេស ជំរុញការវិនិយោគខេត្តព្រះសីហនុឆ្នាំ២០២៥ សន្និបាតនឹងមានបទ អន្តរាគមន៍លើប្រធានបទសំខាន់ៗចំនួន៧ និងការពិភាក្សារួមចំនួន ១ ប្រធានបទ សំដៅចូលរួមចំណែកក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ការ ផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ឆ្លើយតបទៅនឹង តម្រូវការចាំបាច់ និងដោះស្រាយបាននូវបញ្ហាប្រឈមជាអាទិភាពនានា នៅតាម មូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅលើក កម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងសមធម៌សង្គម។
ផ្សាយ:ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)និពន្ធនាយក.




