កម្ពុជា សូមស្វាគមន៍! ការមកដល់របស់នាវាទេសចរណ៍WESTERDAM សារជាថ្មីលេីទឹកដីក្រុងព្រះសីហនុ (Video Inside).

(ខេត្តព្រះសីហនុ): នៅវេលាម៉ោង ០៧:៣០នាទី ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៦ នាវាទេសចរណ៍ចំនួន ១ គ្រឿង ឈ្មោះ WESTERDAM សញ្ជាតិ NETHER LAND បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព។
– នាវានេះមានផ្ទុកភ្ញៀវទេសចរណ៍ចំនួន ១៩២៧ នាក់ ស្រី ១០៤០ នាក់, មាន ៤០ សញ្ជាតិ នាវិកចំនួន ៨២២ នាក់/ស្រី ១៦៣ នាក់, មាន ៤០ សញ្ជាតិ ចំនួនភ្ញៀវដែលមានច្រើនជាងគេ USA ៩១៧ នាក់ និង CANADA ៣១៦ នាក់ ។
+ លក្ខណៈបច្ចេកទេស៖
ប្រវែងបណ្តោយ 285,22 m
ប្រវែងទទឹង 32,20 m
ជំរៅទឹក 8,00 m
នាវាមកពីប្រទេស ថៃ ត្រឡប់ទៅប្រទេសវៀតណាម នៅម៉ោង២០:៣០នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ។
ផ្សាយ:ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)និពន្ធនាយក.






