នាវាចម្បាំងកងទ័ពជើងទឹកអាមេរិក ចំនួន 1 គ្រឿងឈ្មោះ USS CINCINNATI (LCS 20) ចូលសំចតដល់កំពង់ផែមូលដ្ឋានសមុទ្ររាម និងបំពេញទស្សនកិច្ច.

(ខេត្តព្រះសីហនុ): នៅវេលាម៉ោង 10:30នាទី ថ្ងៃទី 24 ខែមករា ឆ្នាំ2026 នាវាចម្បាំងកងទ័ពជើងទឹកអាមេរិក ចំនួន 1 គ្រឿងឈ្មោះ USS CINCINNATI (LCS 20) បានចូលសំចតដល់កំពង់ផែមូលដ្ឋានសមុទ្ររាមដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចនៅមូលដ្ឋានសមុទ្ររាម រយៈពេល 5 ថ្ងៃ ចាប់ពីថ្ងៃទី24-28/01/2026 ។
+ លក្ខណៈបច្ចេកទេសនាវា
-នាវាឈ្មោះ USS CINCINNATI (LCS 20)
-បណ្ដោយ 127.4 ម៉ែត្រ
-ទទឹង 31.7 ម៉ែត្រ
-ជម្រៅទឹក 6.1 ម៉ែត្រ
-ទម្ងន់ផ្ទុក 3,200 តោន
-មានឧទ្ធម្ភាគចក្រ MH-60R/Seahawk .
-នាវិកសរុបចំនួន 100 នាក់ ក្នុងនោះ(នាយនាវី 16 នាក់ និងនាវិក 84 នាក់)
-មេបញ្ជាការនាវា លោក Andrew J. Recame, USN .
-ក្នុងអំឡុងពេលនេះ ក៏មានដំណើរទស្សនកិច្ចរបស់ឯកឧត្តម ឧត្តមនាវីឯក Samuel J. Paparo មេបញ្ជាការ INDOPACOM(បញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក) មកកាន់មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក បន្ថែមលើទស្សនកិច្ចនាវា នៅថ្ងៃទី 26 ខែមករា ឆ្នាំ2026 ។
ផ្សាយ:ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)និពន្ធនាយក
📷: បញ្ជាការដ្ឋានសមុទ្ររាម














