នាវាកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក USS CINCINNATI (LCS 20) បានបញ្ចប់ធ្វើទស្សនកិច្ចរយៈពេល​ ០៥ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៨ ខែមករា ឆ្នាំ២០២៦ បានចាកចេញពីកំពង់ផែ មូលដ្ឋានសមុទ្ររាមនៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។

(ខេត្តព្រះសីហនុ)​៖ វេលាម៉ោង០៩និង២០នាទីព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិក ចំនួន០១គ្រឿង បានចាកចេញពីមូលដ្ឋានសមុទ្ររាម (ផែលេខ២) កងទ័ពជើងទឹក ប្រកបដោយសុខសុវត្ថិភាព បន្ទាប់ពីចូលសំចតរយ:ពេល០៥ថ្ងៃ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៤-២៨ ខែមករា ឆ្នាំ២០២៦។

*លក្ខណ:បច្ចេកទេស÷

– នាវាឈ្មោះ USS CINCINNATI (LCS 20)

– ទម្ងន់ផ្ទុក ៣,២០០ tonnes

– បណ្ដោយ ១២៧ម៉ែត្រ

– ទទឹង ៣១,៧ម៉ែត្រ

– ជម្រៅទឹក ៦.២ម៉ែត្រ

– មាននាវឹក ចំនួន ១០០នាក់ ដឹកនាំដោយ លោកវរនាវីឯក លោក Andrew j. Rename,USN មេបញ្ជាការនាវា៕

 

ផ្សាយ​:ថ្ងៃទី​២៨ ខែមករា​ ឆ្នាំ២០២៦

ដោយ​:សៅ​ វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង