លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំផ្សព្វផ្សាយរបាយការណ៍លទ្ធផលការងារកងរាជអាវុធហត្ថ ឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦។

(ខេត្ត​ព្រះសីហនុ)​: នារសៀល ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំផ្សព្វផ្សាយរបាយការណ៍លទ្ធផលការងារកងរាជអាវុធហត្ថ ឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦។

ពិធីនេះមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរទាំង០៧ នាយ នាយរងការិយាល័យឯករាជ្យទាំង០៣ នាយ នាយរងការិយាល័យចំណុះមន្ទីរ មេបញ្ជាការកងអនុសេនាធំកងរាជអាវុធហត្ថ មេបញ្ជាការ​មូលដ្ឋាន​កង​រាជអាវុធហត្ថក្រុង ស្រុក និងប្រធានស្នាក់ការសន្តិសុខ ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត សរុបចំនួន ៩៣នាក់ ក្នុងនោះ កងរាជអាវុធហត្ថនារី ចំនួន (០៣នាក់)៕

 

ផ្សាយ​:ថ្ងៃទី​៣០ ខែមករា​ ឆ្នាំ២០២៦​

ដោយ​:សៅ​ វាសនា(Harry​VS)​

ប្រភព ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ថព្រះសីហនុ

 

 

ព័ត៌មានដែលជាប់ទាក់ទង