ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួម ពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើក ទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ក្រោម អធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ.

(រាជធានីភ្នំពេញ): នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួម ពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើក ទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ក្រោម អធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំ នៃទីស្តីការក្រសួង មហាផ្ទៃ។
នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំ អង្គសន្និបាតក្រសួងមហាផ្ទៃ ផ្តល់សារៈសំខាន់ ចំពោះបទអន្តរាគមន៍ និងបទបង្ហាញចែករំលែក បទពិសោធ ទាំង១១ប្រធានបទ!
ពីវេទិកាអធិបតីនៃពិធីបើកសន្និបាតត្រួតពិនិត្យ លទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅ ការងារ ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ នាព្រឹក ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ណែនាំ អង្គសន្និបាត យកចិត្តទុកដាក់ និងផ្តល់ សារៈសំខាន់ ចំពោះបទអន្តរាគមន៍ និងបទ បង្ហាញចែករំលែកបទពិសោធ លើប្រធានបទ ចំនួន១១ ក្នុងដំណើរការសន្និបាត ដែលនឹងបន្ត រហូតដល់ថ្ងៃទី៥ ខែកុម្ភៈ។
ប្រធានបទទាំង១១ ដែលប្រមុខក្រសួងមហាផ្ទៃ កម្ពុជា បានសង្កត់ធ្ងន់នោះរួមមាន៖
១.បទអន្តរាគមន៍ស្តីពីការប្រយុទ្ធប្រឆាំងនឹងអំពើ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការប្រយុទ្ធប្រឆាំង បទល្មើសគ្រឿងញៀន និងការបោសសម្អាតក្មេង ទំនើង ដោយ អគ្គស្នងការដ្ឋាននគរបាលជាតិ
២.បទអន្តរាគមន៍ស្តីពីការផ្តល់សេវារដ្ឋបាលតាម អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត ដោយ អគ្គនាយកដ្ឋានរដ្ឋបាល
៣.បទអន្តរាគមន៍ស្តីពី ការងារជំរុញផ្តល់ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារ អត្តសញ្ញាណផ្សេងទៀតជូនប្រជាពលរដ្ឋខ្មែរ ទូទៅ និងប្រជាពលរដ្ឋខ្មែរដែលទើបរិលត្រ ប្រទេសថៃ ដើម្បីត្រៀមលក្ខណៈក្នុងការចុះឈ្មោះ បោះឆ្នោត និងការបោះឆ្នោតនៅឆ្នាំ២០២៧ និង ឆ្នាំ២០២៨ ដោយ អគ្គនាយកដ្ឋានអត្តសញ្ញាណ កម្ម
៤.បទអន្តរាគមន៍ស្តីពី វិធានការគ្រប់គ្រងវត្តមាន ជនបរទេសនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយ អគ្គនាយកដ្ឋានអន្តោប្រវេសន៍
៥.បទអន្តរាគមន៍ស្តីពី យុទ្ធសាស្ត្រនៃការ លើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដើម្បី បង្កើតឱកាសការងារ មុខរបរ និងប្រាក់ចំណូល របស់ប្រជាពលរដ្ឋ ដោយរដ្ឋបាលខេត្តកំពង់ធំ
៦.បទអន្តរាគមន៍ស្តីពី ការចុះបញ្ជីគម្រោង វិនិយោគដែលមានទុនសមមូល ៥លានដុល្លារ ចុះក្រោម ដោយ រដ្ឋបាលខេត្តតាកែវ
៧.បទអន្តរាគមន៍ស្តីពី ការលើកកម្ពស់តួនាទីស្រ្តី ក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោម ជាតិ ដោយ រដ្ឋបាលខេត្តប៉ៃលិន
៨.បទបង្ហាញចែករំលែកបទពិសោធ អំពី ការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដោយ ឯកឧត្តម ឃុន ឈុន្នី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ
៩.បទបង្ហាញចែករំលែកបទពិសោធ អំពីផែនការ រៀបចំដែនដីប្លង់គោលប្រើប្រាស់ដី និងផែនការ ប្រើប្រាស់ដីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយ រដ្ឋបាលខេត្តស្វាយរៀង
១០.បទបង្ហាញចែករំលែកបទពិសោធ អំពី ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ដោយ អភិបាលរងខណ្ឌពោធិ៍សែនជ័យ នៃរដ្ឋបាល រាជធានីភ្នំពេញ
១១.បទបង្ហាញចែករំលែកបទពិសោធ អំពី វឌ្ឍនភាព និងបទពិសោធទទួលបានពីការអនុវត្ត អភិក្រមថ្មីក្នុងការលើកកម្ពស់សេវាសង្គមនៅ រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយអង្គការ UNICEF
បទអន្តរាគមន៍ និងបទបង្ហាញចែករំលែកបទ ពិសោធទាំងនេះ នឹងត្រូវធ្វើឡើងទៅតាម របៀបវារៈ បន្ទាប់ពីអង្គសន្និបាត បានស្តាប់ របាយការណ៍សង្ខេប ស្តីពីលទ្ធផលការងារ ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ ថ្លែងដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុធានិត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងរបាយការណ៍បូកសរុប ចលនាប្រឡងប្រណាំងអនុវត្តគោលនបេ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ស្ថិតក្នុងដែន សមត្ថកិច្ចក្រសួងមហាផ្ទៃ។
បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា របាយការណ៍និងបទអន្តរាគមន៍ ព្រមទាំងបទ បង្ហាញចែករំលែកបទពិសោធ ដែលមានក្នុង សន្និបាតនេះ គឺជាមូលដ្ឋានទិន្នន័យ និងព័ត៌មាន ដ៏មានសារៈសំខាន់ សម្រាប់ការឆ្លុះបញ្ចាំង ត្រឡប់ទៅមើលលទ្ធផល និងបទពិសោធនៃការអនុវត្តការងារពេញមួយឆ្នាំ២០២៥ ខណៈ បទអន្តរាគមន៍ និងបទបង្ហាញចែករំលែកបទ ពិសោធ គឺជាការផ្តល់ឱកាសជូនអង្គសន្និបាត បានស្វែងយល់ពីមេរៀន និងបទពិសោធ ចេញពី ការអនុវត្តការងារជាក់ស្តែង របស់សាមីស្ថាប័ន និងតួអង្គរាគ្មិនផ្ទាល់។
សូមបញ្ជាក់ថា សន្និបាតក្រសួងមហាផ្ទៃ មានការ ចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះ ក្រសួងមហាផ្ទៃ ចាប់ពីថ្នាក់ប្រធាននាយកដ្ឋាន ប្រធានក្រុមប្រឹក្សា អភិបាល នាយករដ្ឋបាល ស្នងការនគរបាល និងប្រធានពន្ធនាគារ
រាជធានី-ខេត្ត ព្រមទាំងអភិបាលក្រុង ស្រុក ខណ្ឌ មេឃុំ ចៅសង្កាត់មួយចំនួន និងថ្នាក់ដឹកនាំ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ជិត៨០០នាក់។ ពិធីបិទសន្និបាត នឹងប្រារព្ធឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបររ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ផ្សាយ:ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)







