អីយ៉ាស់ ពិតជាមិនធម្មតាមែន នៅតែគឃ្លើននិងច្បាប់ កាន់តែច្បាស់ហើយពេលនេះ ស្ថានីយថ្លឹងរថយន្ត ស្រុកព្រះស្ដេច ឈរលើច្បាប់តែបំពានច្បាប់ នៅតែបន្តប្រព្រឹត្តបទល្មើសដដែលៗឃុបឃិតគ្នាជាប្រព័ន្ធ ស្ងាត់តែពេលថ្ងៃបើកដៃអោយដឹកពេលយប់ ដឹកយ៉ាងគគ្រឹកគគ្រេងតាមបណ្ដោយផ្លូវជាតិលេខ ១ នៅចំណុចគីឡូលេខ៧៦ កំពុងតែ ឃុបឃិតគ្នាជាប្រព័ន្ធ ទាក់ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋ និងមហាជន គ្រប់ទិសទី អ្នកបើកបររថយន្តដឹកទំនិញ ដឹកស្រូវ ដឹកថ្ម ដឹកខ្សាច់ ឆ្លងកាត់ជញ្ជីងយ៉ាងរលូនដោយមិនរំខានដល់លោកប្រធាននិងអនុប្រធានជញ្ជីងថ្លឹងរថយន្ត ស្រុកព្រះស្ដេចខេត្តព្រៃវែង នោះទេជាក់ស្ដែងដូចក្នុងរូបភាពដែលអង្គភាពសារព័ត៍មានយើងប្រមាញ់បានបើនៅតែបណ្ដែតបណ្ដោយអោយដឹកបែបនេះមិនខូចអស់ហើយផ្លូវថ្នល់ជាតិយើង

ផ្សាយចេញពីរាជធានីភ្នំពេញថ្ងៃទី០៤ខែកុម្ភះឆ្នាំ២០២៦
ខេត្តព្រៃវែង៖ លោកប្រធាន. អនុប្រធាន ក្រុមមន្រ្តីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ស្រុកព្រះស្ដេច តាមបណ្តោយផ្លូវជាតិលេខ១ ដែលជាស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត និងត្រួតពិនិត្យ បច្ចេកទេស ក្នុងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ដើម្បីធានាសុវត្តិភាព ក្នុងការធ្វើដំណើរតាមផ្លូវសាធារណ: និងទប់ស្កាត់បទល្មើសផ្សេងៗ នៅពេលនេះកំពុងតែដេកលុងលក់ហើយមើលទៅទើបបណ្ដែតបណ្ដោយឲ្យក្រុមឈ្មួញដឹកទំនិញសំពីងសំពោងយ៉ាងអាណាធិបតេយ្យបែបនេះ។
ដោយឡែក តាមប្រភពដែលអង្គភាពយើងទទួលបានរថយន្តដែលឆ្លងកាត់ស្ថានីយ៍ជញ្ជីង បានលើកឡើងថាលោក ប្រធាន មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែង កាលពីថ្មីៗកន្លងទៅ បានបណ្ដែតបណ្តោយអោយប្រធាន ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្រុកព្រះស្ដេច ចំណុចគីឡ៧៦ បានប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយ ទាំងយប់ទាំងថ្ងៃ រថយន្តខ្នាតធំៗដឹកទំនិញ ដឹកស្រូវ ដឹកថ្ម ដឹកខ្សាច់ បើកចូលថ្លឹងគ្រាន់តែបំពេញកិច្ចតែប៉ុណ្ណោះ យោងតាមល្បឿន រថយន្តដែលអង្គភាពសារព័ត៌មានយើងប្រម៉ាញ់បាន ដោយមិនខ្វល់ពីផ្លូវសាធារណ:រងនៅការខូចខាត ដោយសាររថយន្តដឹកទំនិញមួយចំនួនតូច មិនគោរពចរាចរណ៍ ណែនាំរបស់រដ្ឋមន្ត្រីក្រសួងនោះទេ
តាមប្រភពប្រជាពលរដ្ឋដែលជាឈ្មួញដឹកទំនិញបានខ្សឹបប្រាប់មកអង្គភាពសារព័ត៌មានASEAN DAILY យើងឲ្យដឹងថា មន្ត្រីជញ្ជីងនិងឈ្មួញដឹកទំនិញគ្រប់ប្រភេទឱ្យតែជាប្រភេទឡាន ធុនធំៗដឹកលើសទម្ងន់ស្តង់ដាដែលជញ្ជីងកំណត់ឲ្យគឺមានក្រុមឈ្មួញអ្នករត់ការជាមួយមន្ត្រីជញ្ជីងរួចជាស្រេចគ្រាន់តែចូលឆ្លងកាត់ជញ្ជីងមិនបាច់ថ្លឹងក៏បានឆ្លងកាត់ដោយរលូន តើនេះជាជញ្ជីងដាក់សម្រាប់ថ្លឹងទម្ងន់ឬដាក់សម្រាប់ថ្លឹងលុយ.បើយោងតាមវីដេអូដែលប្រជាពលរដ្ឋបានផ្ញើមកអង្គភាពសារព័ត៌មានយើងរថយន្តដែលដឹកលើសទម្ងន់ខ្ពស់ហួសស្តង់ដាគឺចេញពីផែស្ងួតដាលីងទាំងអស់។
អង្គភាពសារព័ត៌មានASEAN DAILY យើងមិនអាចសុំការបំភ្លឺពីសំណាក់ ប្រធានជញ្ជីងនិងប្រធានមន្ទីរសាធារណការ ដឹកជញ្ជូន ខេត្តព្រៃវែងបាននោះទេ ដោយសារមិនមានលេខទូរស័ព្ទក្នុងការទំនាក់ទំនង កាលពីកន្លងថ្មីៗនេះក្រោយពីអង្គភាពសារព័ត៌មានASEAN DAILY យើងខ្ញុំធ្លាប់បានផ្សព្វផ្សាយ៣វគ្គ រួចមកហើយតែសកម្មភាពស្ថានីយជញ្ជីង ស្រុកព្រះស្ដេច ខេត្តព្រៃវែង នៅតែគឃ្លើនដដែល បំពាននិងច្បាប់ ដោយមិនខ្វល់ពីច្បាប់សោះឡើយ
ជាក់ស្ដែងតាមប្រភពប្រជាពលរដ្ឋបានខ្សឹបប្រាប់មកក្នុងផេកផ្លូវការអង្គភាពសារព័ត៌មានអាស៊ានដេលីយើងខ្ញុំជាច្រើនជាបន្តបន្ទាប់ថា
_លុយពិតជាបញ្ជារអ្វីៗគ្រប់យ៉ាងបាន មែន គ្មានឧបសគ្គ គ្មានអ្នកណាមក រារាំង បានឡើយ
_ខេត្តព្រៃវែង រឿងពុករលួយមានរាប់ឆ្នាំហើយបង
_ការពារជាតិម៉េចបានបើរលួយឫសកែវអស់ទៅហើយ
_គេបង្កើតច្បាប់មកដើម្បីឱ្យយើងគោរពតាមតែបើយើងធ្វើ ផ្ទុយពីច្បាប់ចឹងអាហ្នឹងមិចវិញទៅបងៗ
_ផ្លូវរលាយដោយសារតែមន្រ្តីពុករលួយនឹងហើយ
_មុននឹងឆ្លងកាត់ជញ្ជឹងគេតេប្រាប់មេជញ្ជីងរួចហើយបង ឡានមួយគេបង់ 15 ម៉ឺនរៀល បើមានបញ្ហាអីគេតេប្រាប់មិនឱ្យឆ្លងកាត់ទេបង
_ឡានដឹកលើសទម្ងន់មិនដែលឃើញរើទំនិញចេញទេបង
_ឱ្យលុយគេបងទៅគេឲ្យទៅហើយ
_ភស្តុតាងប៉ុន្នឹងហេីយអាមិចអត់មានចំណាត់ការចឹង
_ពុករលួយតាំងពីគល់រហូតដល់ចុងស្លឹក តើឱ្យរីកចម្រើន យ៉ាងម៉េច?
_អ្នកសារព័ត៌មាននិយាយដូចមើលឃើញសុំសរសើរ
_គេថាជញ្ជីងថ្លឹងលុយ
_រលាយអស់ហើយបើអោយមានមន្រ្តីបែបៗនេះ
_ខូចមុខមាត់ថ្នាក់ដឹកនាំអស់ហើយបងៗ
_គ្រប់តែ ផ្លូវ ដូចតែគ្នាទេ ខូចអស់ហើយផ្លូវ ដាក់ជញ្ជីង អត់ប្រយោជន៍ទេ រលាយអស់_បង្កើតជញ្ជឹងផ្លូវនៅតែខូចបន្ទោសជញ្ជីងឬផ្លូវ
_ឲ្យតែសំបូរតែមន្រ្តីបែបហ្នឹងស្រុកខ្មែរទៅមុខមិនរួចទេ
_ផ្សាយធ្វើអីបើជញ្ជីងមិនអោយដឹកក៍គេមិនហ៊ានដឹកដែរបង
_ផ្លូវរលាយដោយសារតែមន្រ្តីពុករលួយនឹងហើយ សូម ចាត់ការពួកគាត់ទៅ
_ឈប់និយាយទៅបងអើយដដែលៗទេ
មិនតែប៉ុណ្ណោះនៅពេលថ្មីៗនេះអង្គភាពសារព័ត៌មានអាស៊ានដេលីយើងខ្ញុំបានសង្កេតឃើញថាមានរថយន្តដឹកទំនិញមួយចំនួនកំពុងប្រព្រឹត្តបទល្មើស ឃុបឃិតគ្នាជាប្រព័ន្ធ មិនខ្វល់ពីសុខភាពផ្លូវ សាធារណៈរងនៃការខូចខាត រថយន្តដឹកទំនិញហួសចំណុះនៃចរាចរណ៍ណែនាំរបស់ក្រសួង ក៏នៅតែដឹក គ្រាន់តែបង់ថ្លៃផាកពិន័យរួចហើយក៏ចេញទៅ ដោយន័យរួម ដឹកលើសក៏ត្រូវបង់លុយ ដឹកមិនលើសក៏ត្រូវបង់លុយ កត្តាទាំងនេះហើយទើបធ្វើអោយក្រុមឈ្មួញបានដៃ មិនខ្វល់ពីអ្វីដែលហៅថាច្បាប់
ជាក់ស្ដែងដូចក្នុងរូបភាពដែលអង្គភាពសារព័ត៍មានASEAN DAILY យើងខ្ញុំប្រមាញ់បាននិងលើកឡើងតាមមតិរបស់ប្រជាពលរដ្ឋបានផ្ដល់មកអង្គភាពសារព័ត៌មានយើង។
អង្គភាសារព័ត៌មានAEANDAILYយើង ខ្ញុំសង្ឃឹមថា លោក សេង ឈួន ប្រធានជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស គួរតែចាត់មន្ត្រីជំនាញក្នុងការត្រួតពិនិត្យ ចំពោះស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ខេត្តព្រៃវែង តាមបណ្ដោយផ្លូវជាតិលេខ ១ចំណុចគីឡូ៧៦ដើម្បីធានាគុណភាពក្នុងការអនុវត្តន៏ច្បាប់និង ចរាចរណ៍ណែនាំរបស់ក្រសួងផងទាន
ម្យ៉ាងទៀតរថយន្តដឹកទំនិញធំៗ ផ្ទុកលើសទម្ងន់អាចបើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តយ៉ាងរលូនឲ្យតែម្ចាស់រថយន្តបង់លុយតាមការកំណត់របស់ប្រធាន.អនុប្រធានដោយមិនបាច់ចូលថ្លឹងឡើយ។
អង្គភាពសារព័ត៌មានAEANDAILYយើងខ្ញុំសង្ឃឹមថា ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជ្រាបជាព័ត៌មានបន្ទាប់ពីអង្គភាពសារព័ត៌មានយើង បានផ្សព្វផ្សាយ និងចាត់មន្ត្រីជំនាញ ចុះត្រួតពិនិត្យ ដើម្បីកុំអោយប្រជាពលរដ្ឋមានការភាន់ច្រឡំ ។
អង្គភាពសារព័ត៌មានASEANDAILYយើងស្នើសុំដល់ ឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ មេត្តា ចាត់មន្ត្រីជំនាញ ចុះស៊ើបអង្កេត ក្នុងករណីខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា
គ្មានចេតនាញុះញង់ទៅលើស្ថាប័នពាក់ព័ន្ធមួយណាឡើយ។
ជាចុងក្រោយអង្គភាពសារព័ត៌មានASEAN DAILY យើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការទៅតាមច្បាប់ស្ដីពីរបបសារព័ត៌មាន ពេលនេះខ្ញុំបាទរួមទាំងក្រុមការងារក្នុងអង្គភាពសារព័ត៌មាន ASEAN DAILY សូមលំឱនកាយ គោរពអរគុណ

