សមិទ្ធិផល ជាប្រវត្តិសាស្ត្រក្រោមការដឹកនាំ និងផ្តួចផ្តើមឡើងដោយគំនិតឆ្នៃប្រឌិតរបស់លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់.

(ខេត្តពោធិ៍សាត់): ពាក្យបូរាណ បានពោលថាៈឮ មួយរយដង មិនស្មើរនឹងបានជួបម្តងទេ នេះបានជួបហើយ ភ្លើងអំពូល សូឡា ភ្លឺពេញផ្លូវជាតិ លេខ ៥ នាពេលរាត្រី
រដ្ឋបាលខេត្តពោធិ៍សាត់ ក្រោមការដឹកនាំដោយ លោក ខូយ រីដា អភិបាលនៃគណះអភិបាលខេត្ត បានសាង នូវ សមិទ្ធិផលជាច្រើន ក្នុងកែលំអរសោភ័ណ្ឌភាព ក្នុងស្រុក ក្រុង ជំុវិញខេត្តពោធិ៍សាត់ តម្រូវ សម្អាត់ អនាម័យ បរិស្ថាន ពិសេស លម្អ បំភ្លឺ ភ្លើង តាមប្រព័ន្ធ សូឡា LED រៀបចំតាមបណ្តោយផ្លូវជាតិ លេខ ៥ ចាប់ ពីព្រំ ប្រទល់ ខេត្តកំពុងឆ្នាំង ទៅ ទល់ និង ព្រំប្រទល់ខេត្តបាត់ដំបង ដែលមានចម្ងាយសរុប៩០គីឡូម៉ែត្រ គិតពេលវេលា ៤ខែកន្លះសម្រេចបាន រួចយ៉ាងឆាប់រហ័ស មុនផែនការដែលគ្រោងទុក នូវថ្ងៃ ០៧ ខែគុម្ភះ ២០០២៦នេះបើយោងតាមផេកផ្លូវការរបស់រដ្ឋបាលខេត្តពោធិ៍សាត់។
ទស្សនៈប្រជាពលរដ្ឋទូទៅ បានលាន់មាត់ និង កោតសរសើរ អំពីថ្វីដៃ និងភាពឆ្នៃប្រសព្វឆ្នៃប្រឌិត ជា ប្រវត្តិសាស្ត្រ ដែលកន្លងមក ខេត្តពោធិ៍សាត់ មិនដែល មាន និងបានជួប លម្អភ្លើងដូចបច្ចុប្បន្ននេះឡើយ។
នេះបញ្ជាក់អោយឃើញថា ក្រោមការដឹកនាំដ៏បុិនប្រសព្វនាអាណត្តិរបស់ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដែលយកចិត្តទុកដាកគិតគូរអំពីសុខទុក្ខ និងសុខសុវត្ថិភាព ដល់ពលរដ្ឋនាពេលធ្វើដំណើរ ។
ផ្សាយ:ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)



