សាងសង់សំណង់រឹងសង់ផ្ទះ មួយកន្លែងរំលោភ យកដីច្រាំងទន្លេ នៅសង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រខេត្តកណ្តាល សូមមន្ត្រី ប្រចាំតំបន់ចុះត្រួតពិនិត្យផងទាន វគ្គ១ ផ្សាយចេញនៅថ្ងៃទី ០៨ខែកុម្ភៈឆ្នាំ២០២៦

ខេត្តកណ្តាល ៖ មានករណី បុកគ្រិះសាងសង់សំណង់រឹង សង់ផ្ទះរំលោភបំពាន ដីចំណីច្រាំងទន្លេ ស្ថិតនៅ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រខេត្តកណ្តាល យ៉ាងគឃ្លើន ចំណែកមន្ត្រីប្រចាំតំបន់កំពុងតែដេកលុងលក់ តើសំណង់សាងសង់ខាងលើ មានលិខិតអនុញាតឬមួយយ៉ាងណា សូមមន្ត្រីជំនាញពាក់ព័ន្ធសូមមេត្តាចុះត្រួតពិនិត្យផងទាន។
អង្គភាពសារព័ត៌មានយើង សូមធ្វើសេចក្តីរាយការណ៍ជូន ដល់លោក កែវ ចាន់តារា ចៅសង្កាត់ព្រែកអំពិល ដោយសារ អង្គភាពសារព័ត៌មានយើងទំនាក់ទំនងទៅតាមលេខទូរស័ព្ទមិនចូល សូមមេត្តាលោកចៅសង្កាត់ ព្រែកអំពិល ចុះត្រួតពិនិត្យ ទីតាំងខាងលើ ដោយក្តីរាប់អាន ម្ចាស់សំណង់សាងសង់បុកគ្រិះសាងសង់ ផ្ទះ ទាំងបំពាន រំលោភលើដីច្រាំងទន្លេ ដែលជាសម្បត្តិ រដ្ឋ យោងតាមរូបភាពសារព័ត៌មានយើង បានចុះថតយករូបភាព និងសូមធ្វើសេចក្តីតើរាយការណ៍បឋម ជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជ្រាបជាព័ត៌មាន។
តើសំណង់រឹងជាងការអនុវត្តច្បាប់ ឬមួយអនុក្រិត្យខ្លាំងជាង ?
យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមាន សមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាត បើកការដ្ឋានសាងសង់ពីអាជ្ញា ធរមានសមត្ថកិច្ច។
យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។
យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច។
យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥
យោងតាមអនុក្រិត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០
អង្គភាពសារព័ត៌មានយើងខ្ញុំស្នើសុំលោក ចាន់តារា អភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រសូមមេត្តាជួយ
ចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ ដោយក្ដីអនុគ្រោះ
អង្គភាពសារព័ត៌មានយើងស្នើសុំ លោក កាន ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកណ្តាល សូមមេត្តាជួយបើកបង្ហាញ ម្ចាស់កម្មសិទ្ធិអចលនទ្រព្យ ដែលបុកគ្រិះសាងសង់សំណង់រឹង ភូមិគ្រឹះ ចូលច្រាំងទន្លេ ដែលមានទីតាំងខាងលើ ថាមានប្លង់ស្របច្បាប់ឬមួយយ៉ាងណា ហើយដីនោះមានទទឹងនិងបណ្តោយប៉ុន្មានម៉ែត្រ ដោយក្តីអនុគ្រោះ ។
អង្គភាពសារព័ត៌មានយើងសង្ឃឹមថា លោក ប្រាក់ឡាក់ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកណ្តាលនិងជួយស្រាយបំភ្លឺ ក្នុងករណីខាងលើថា តើមានសុំច្បាប់សាងសង់សំណង់រឹងដែលឬទេ ដោយក្តីរាប់អាន ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំ និងសូមធ្វើសេចក្តីរាយការណ៍ជូនឯកឧត្តម គួច ចំរើន អភិបាលនៃ គណៈអភិបាល ខេត្តកណ្តាល និងជាគណៈមានជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យក្នុងករណីខាងលើ ដោយក្តីអនុគ្រោះ។
អង្គភាពសារព័ត៌មានយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។

