សញ្ញាសង្ស័យនៃការបំពានច្បាប់អំពើពុករលួយជាប្រព័ន្ធ ពិតជាមិនសសើរមិនបានមែន ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅចំណុចគីឡូលេខ១៤៩ ក្នុងសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង នៅតែគឃ្លើន ប្រព្រឹត្តបទល្មើស ឃុបឃិតគ្នាជាប្រព័ន្ធ បើកដៃអោយក្រុមឈ្មួញដឹកទំនិញ ដឹកថ្ម ដឹកខ្សាច់

{“remix_data”:[],”remix_entry_point”:”challenges”,”source_tags”:[“local”],”origin”:”unknown”,”total_draw_time”:428850,”total_draw_actions”:4,”layers_used”:2,”brushes_used”:0,”photos_added”:0,”total_editor_actions”:{},”tools_used”:{“transform”:1,”draw”:1},”is_sticker”:false,”edited_since_last_sticker_save”:true,”containsFTESticker”:false}
 ឆ្លងកាត់ជញ្ជីងដោយរលូនមិនរំខានដល់លោកប្រធាននិងអនុប្រធានស្ថានីយ៍ថ្លឹងរថយន្ត ផ្សារជីភូ សង្កាត់ច្រកម្ទេស កំពុងទាក់ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋ និងមហាជន គ្រប់ទិសទី

ផ្សាយចេញពីរាជធានីភ្នំពេញនៅថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២៦

ខេត្តស្វាយរៀង  ៖ លោកប្រធាន. អនុប្រធាន ក្រុមមន្រ្តីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ក្នុងសង្កាត់ច្រកម្ទេស ក្រុងបាវិត  ដែលជាស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត និងត្រួតពិនិត្យ បច្ចេកទេស ក្នុងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ដើម្បីធានាសុវត្តិភាព ក្នុងការធ្វើដំណើរតាមផ្លូវសាធារណ:និងទប់ស្កាត់បទល្មើសផ្សេងៗនៅពេលនេះកំពុងតែដេកលុងលក់ហើយមើលទៅ ទើបបណ្ដែតបណ្ដោយក្រុមឈ្មួញដឹកទំនិញ ដឹកថ្ម ដឹកខ្សាច់សំពឹងសំពោង អាណាធិបតេយ្យបែបនេះ

ដោយឡែក តាមប្រភពដែលអង្គភាពយើងទទួលបានរថយន្តដែលឆ្លងកាត់ស្ថានីយ៍ជញ្ជីងសង្កាត់ច្រកម្ទេសក្រុងបាវិត ខេត្តស្វាយរៀង  បានលើកឡើងថាលោក យន់ រស្មីប្រធាន មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្វាយរៀង កាលពីថ្មីៗកន្លងទៅ បានបណ្ដែតបណ្តោយអោយប្រធាន ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តសង្កាត់ច្រកម្ទេសក្រុងបាវិត បានប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយ ទាំងយប់ទាំងថ្ងៃ រថយន្តខ្នាតធំៗដឹកទំនិញចូលថ្លឹងគ្រាន់តែបំពេញកិច្ចតែប៉ុណ្ណោះ

យោងតាមល្បឿន រថយន្តដែលអង្គភាពសារព័ត៌មានASEAN DAILY យើងខ្ញុំប្រម៉ាញ់បាន ដោយមិនខ្វល់ពីផ្លូវសាធារណ:រងនៅការខូចខាតដោយសាររថយន្តដឹកទំនិញមួយចំនួនតូច មិនគោរពចរាចរណ៍ ណែនាំរបស់រដ្ឋមន្ត្រីក្រសួង នោះទេ

តាមប្រភពប្រជាពលរដ្ឋដែលជាឈ្មួញដឹកទំនិញបានខ្សឹបប្រាប់មកអង្គភាពសារព័ត៌មានASEAN DAILY យើងឲ្យដឹងថា មន្ត្រីជញ្ជីងនិងឈ្មួញដឹកទំនិញគ្រប់ប្រភេទឱ្យតែជាប្រភេទឡាន ធុនធំៗដឹកលើសទម្ងន់ស្តង់ដាដែលជញ្ជីងកំណត់ឲ្យគឺមានក្រុមឈ្មួញអ្នករត់ការជាមួយមន្ត្រីជញ្ជីងរួចជាស្រេចគ្រាន់តែចូលឆ្លងកាត់ជញ្ជីងមិនបាច់ថ្លឹងក៏ឆ្លងកាត់បានដោយរលូន

មិនតែប៉ុណ្ណោះនៅពេលថ្មីៗនេះអង្គភាពសារព័ត៌មានយើងបានសង្កេតឃើញថាមានរថយន្តដឹកទំនិញមួយចំនួនកំពុងប្រព្រឹត្តបទល្មើស ឃុបឃិតគ្នាជាប្រព័ន្ធ មិនខ្វល់ពីសុខភាពផ្លូវ រថយន្តដឹកទំនិញដឹកថ្ម ដឹកខ្សាច់ ហួសចំណុះនៃចរាចរណ៍ណែនាំរបស់ក្រសួង ក៏នៅតែដឹក គ្រាន់តែបង់ថ្លៃផាកពិន័យរួចហើយក៏ចេញទៅ ដោយន័យរួម ដឹកលើសក៏ត្រូវបង់លុយ ដឹកមិនលើសក៏ត្រូវបង់លុយ កត្តាទាំងនេះហើយទើបធ្វើអោយក្រុមឈ្មួញបានដៃ មិនខ្វល់ពីអ្វីដែលហៅថាច្បាប់។

អង្គភាពសារព័ត៌មានASEAN DAILY យើងមិនអាចសុំការបំភ្លឺពីសំណាក់ ប្រធានជញ្ជីងនិង លោក យន់ រស្មី ប្រធានមន្ទីរសាធារណការ ដឹកជញ្ជូន ខេត្តស្វាយរៀង បាននៅឡើយទេ ដោយសារមិនមានលេខទូរស័ព្ទក្នុងការទំនាក់ទំនង

កាលពីកន្លងថ្មីៗនេះក្រោយពីអង្គភាពសារព័ត៌មានASEAN DAILY យើងខ្ញុំធ្លាប់បានផ្សព្វផ្សាយ២វគ្គ រួចមកហើយតែសកម្មភាពស្ថានីយជញ្ជីង ផ្សារជីភូ សង្កាត់ច្រកម្ទេស ខេតស្វាយរៀង នៅតែគឃ្លើន ប្រព្រឹត្តបទល្មើសរៀបជាប្រព័ន្ធដដែលដោយមិនខ្វល់ពីច្បាប់សោះឡើយ

ជាក់ស្ដែងតាមប្រភពប្រជាពលរដ្ឋបានខ្សឹបប្រាប់និងផ្ដល់ជសវិដេអូ មកក្នុង
ផេកផ្លូវការ
ក្នុងនោះដែរអង្គភាពសារព័ត៌មានASEAN DAILY យើងខ្ញុំប្រម៉ាញ់បាននិងលើកតាមមតិរបស់ប្រជាពលរដ្ឋ ជាច្រើនជាបានផ្ដល់មកអង្គភាពយើង

អង្គភាសារព័ត៌មានAEANDAILYយើង ខ្ញុំសង្ឃឹមថា លោក សេង ឈួន ប្រធានជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស គួរតែចាត់មន្ត្រីជំនាញក្នុងការត្រួតពិនិត្យ ចំពោះស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តសង្កាត់ច្រកម្ទេសក្រុងបាវិត ខេត្តស្វាយរៀង  តាមបណ្ដាយផ្លូវជទិលេខ១ ដើម្បីធានាគុណភាពក្នុងការអនុវត្តន៏ច្បាប់និង ចរាចរណ៍ណែនាំរបស់ក្រសួងផងទាន។

ម្យ៉ាងទៀតរថយន្តដឹកទំនិញធំៗ ផ្ទុកលើសទម្ងន់អាចបើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តយ៉ាងរលូនឲ្យតែម្ចាស់រថយន្តបង់លុយតាមការកំណត់របស់ប្រធាន.អនុប្រធានដោយមិនបាច់ចូលថ្លឹងឡើយ។

អង្គភាពសារព័ត៌មានAEANDAILYយើងខ្ញុំសង្ឃឹមថា ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជ្រាបជាព័ត៌មានបន្ទាប់ពីអង្គភាពសារព័ត៌មានយើង បានផ្សព្វផ្សាយ និងចាត់មន្ត្រីជំនាញ ចុះត្រួតពិនិត្យ ដើម្បីកុំអោយប្រជាពលរដ្ឋមានការភាន់ច្រឡំ ។

អង្គភាពសារព័ត៌មានASEANDAILYយើងស្នើសុំដល់ ឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ មេត្តា ចាត់មន្ត្រីជំនាញ ចុះស៊ើបអង្កេត ក្នុងករណីខាងលើដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា ពុំមាន ចេតនាញុះញង់ទៅលើស្ថាប័នឬអង្គភាពពាក់ព័ន្ធណាមួយឡើយ ជាចុងក្រោយអង្គភាពសារព័ត៌មានASEAN DAILY យើងខ្ញុំសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការទៅតាមច្បាប់ស្ដីពីរបបសារព័ត៌មាន
ពេលនេះខ្ញុំបាទរួមទាំងក្រុមការងារក្នុងអង្គភាពសារព័ត៌មាន ASEAN DAILY សូមលំឱនកាយ គោរពអរគុណ

ព័ត៌មានដែលជាប់ទាក់ទង