អភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយបុគ្គលិកសម្អាតឆ្នេរ និងបុគ្គលិកសម្អាតរបស់មន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្ត។

(ខេត្តព្រះសីហនុ): នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាន អញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិកសម្អាតអនាម័យ ថែទាំសួនច្បារ តាមឆ្នេរសមុទ្រ និងតាមផ្លូវ ក្នុងខេត្តព្រះសីហនុ ពិធីនេះប្រារព្ធធ្វេីឡេីង វេទិកា ៧មករា ស្ថិតនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវ ដល់ពុក ម៉ែ ពូ មីង បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមអញ្ជើញមកលំហែ និងសម្រាកកម្សាន្តនៅខេត្តព្រះសីហនុអោយបានច្រេីនកុះករ ហើយស្របពេលជាមួយគ្នានោះដែរ លោកអភិបាលខេត្តបានធ្វេីការផ្តាំផ្ញេីដល់ពុក ម៉ែ ពូ មីង បងប្អូនទាំងអស់ សូមជួយធ្វើការ វេចខ្ចប់ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ទៅតាមកន្លែងដែល រដ្ឋបាលខេត្តបានកំណត់។
បរិស្ថានស្អាត អនាម័យល្អ ផ្តេីមចេញពីយេីងទាំងអស់គ្នា!
ផ្សាយ:ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)













