លោកឧត្តមសេនីយ៍ទោឈឿន សុចិត្ត​ បានអញ្ជេីញ​ចុះទៅពិនិត្យស្ថានភាពរបួស និងសួរសុខទុក្ខលោកអនុសេនីយ៍ឯក ជា សុធានិត​ ដែលកំពុងព្យាបាលរបួលនៅមន្ទីរពេទ្យ ដោយសារ​គ្រោះថ្នាក់ចរាចរណ៍.​

(ខេត្ត​កណ្តាល)​: ដោយអនុវត្តតាមបទបញ្ជាចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈ​អភិបាលខេត្តកណ្តាល​ ​លោក​ឧត្តម​សេនីយ៍​ទោ​ឈឿ​ន​ សុចិត្ត​ បានអញ្ជេីញ​ចុះទៅពិនិត្យស្ថានភាពរបួស និងសួរសុខទុក្ខ លោកអនុសេនីយ៍ឯក ជា សុធានិត​ ដោយផ្ទាល់ មន្ទីរ​ពេទ្យ​ ដែលជាមន្ត្រីបម្រើការងារក្រោមឨវាទ នៅការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះ ដែលបានជួបគ្រោះ ថ្នាក់ចរាចរណ៍ក្នុងពេលបំពេញភារកិច្ចការងារនៅល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦​ នេះ បច្ចុប្បន្ន​កំពុងសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ បង្អែកជ័យជំនះក្រុងតាខ្មៅ​ ខេត្ត​កណ្តាល​។

ជាមួយគ្នា​នេះ​ លោកឧត្តមសេនីយ៍ទោ​ ឈឿ​ន​ សុចិត្ត​ ស្នងការ​នគរបាល​ខេត្ត​កណ្តាល​ក៏បានជូនពរដល់លោក ព្រមទាំងឧបត្ថម្ភថវិកាជូនពរដល់លោកអនុសេនីយ៍ឯក ជា សុធានិត​ អោយឆាប់ជាសះស្បេីយពីជម្ងឺ ព្រមទាំងនាំយកថវិកាមួយចំនួន​ឧបត្ថម្ភ​ជូនដល់ក្រុមគ្រួសារដេីម្បីសម្រួលដល់ការចាយវាយផងដែរ។

 

ផ្សាយ​:ថ្ងៃទី​១៥ ខែកុម្ភៈ​ ឆ្នាំ២០២៦

ដោយ:សៅ​ ​វាសនា​(Harry​VS)

 

 

ព័ត៌មានដែលជាប់ទាក់ទង