លោក ឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំសប្តាហ៍ទី២ ខែកុម្ភៈ ឆ្នាំ២០២៦ និងលើកទិសដៅសប្ដាហ៍បន្ត.
តាកែវ ៖ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំសប្តាហ៍ទី២ ខែកុម្ភៈ ឆ្នាំ២០២៦ និងលើកទិសដៅសប្ដាហ៍បន្ត ដោយមានការចូលរួមពី លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរទាំង៧ លោកនាយការិយាល័យដែលពាក់ព័ន្ធ ប្រធានក្រុមការងារយេនឌ័រ ប្រធានអង្គភាពនគរបាលយុត្តិធម៌ និងមេបញ្ជាការ កងអនុសេនាធំចល័ត។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការខេត្ត បានណែនាំ និងផ្សព្វផ្សាយអំពីខ្លឹមសារ÷
១-ត្រូវបន្តអនុវត្តផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន-វៀតណាម និងត្រូវធ្វើការល្បាតចល័ត តាមរមណីយដ្ឋាន ទីប្រជុំជន នានា ក្នុងភូមិសាស្ត្រទទួលខុសត្រូវ ដើម្បីការពារ បង្ការ បង្រ្កាប រាល់បទល្មើស ជាពិសេសបង្រ្កាបក្មេងទំនើងដែលតែងតែបង្ករការអុកឡុកធ្វើឱ្យខូចសណ្តាប់ធ្នាប់ សន្តិសុខសុវត្ថិភាពសង្គម (ដាច់ខាតមិនត្រូវលើកលែង)
២-ផ្សព្វផ្សាយខ្លឹមសារអំពីលទ្ធផលអង្គប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត(កាលពីថ្ងៃទី១៣-០២-២០២៦) និងបទបញ្ជាថ្មីៗរបស់ឯកឧត្ដម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
៣-តាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ត្រូវបន្តចុះសម្រួលចរាចរណ៍ ជូនសិស្សានុសិស្សតាមបណ្តាសាលារៀន ពេលចេញ-ចូលសាលា
៤-ត្រូវបន្តចូលរួមគាំទ្រការងារគោលនយោបាយ ដែលមានមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថ និងមូលនិធិមនុស្សធម៌ កងរាជអាវុធហត្ថខេត្តតាកែវ ជាដើម
៥-ត្រូវបន្តពង្រឹងកម្លាំងត្រៀមអន្តរាគមន៍ចំណុចខ្ពស់ រង់ចាំអនុវត្តបទបញ្ជា,ពង្រឹងកម្លាំងដែលមានភារកិច្ច ប្រចាំការលេខពិសេសទាន់ហេតុការណ៍(Hotline)២៤ម៉ោង/២៤ម៉ោង សម្រាប់ទទួលព័ត៌មាន រឺពាក្យបណ្តឹងពីបងប្អូនប្រជាពលរដ្ឋ,ពង្រឹងលើការអនុវត្តច្បាប់ សារាចរណែនាំផ្សេងៗ បំពេញតួនាទី ភារកិច្ចតាមឋានានុក្រម,បន្តអនុវត្តផែនការល្បាតចល័តក្នុងភូមិសាស្រ្ត ដើម្បីបង្ការ បង្រ្កាប រាល់បទល្មើស ពិសេស បទល្មើសគ្រឿងញៀន បង្ក្រាបក្មេងទំនើង បង្រ្កាបការជួញដូរមនុស្ស ល្បែងសុីសងខុសច្បាប់,បង្ក្រាបបទល្មើស Scams Online,ការងារប្រចាំបញ្ជា,ប្រចាំការ,ប្រចាំថ្ងៃ,ប្រជុំជួរត្រួតពិនិត្យកម្លាំង,ចូលរួមស្គែនក្រយ៉ៅដៃស្រង់យកវត្តមាន,ចូលរួមគោរពទង់ជាតិ និងបន្តសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ ។
ផ្សាយ:ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
ប្រភព:ផេកកងរាជអាវុធហត្ថខេត្តតាកែវ










