លោកឯម វិសាល ប្រធានសាខាសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព ប្រចាំខេត្តបាត់ដំបង ព្រមទាំងសមាជិកថ្នាក់ដឹកនាំសមាគមលោក រី វាន់ នី ជាទីប្រឹក្សាជាន់ខ្ពស់ លោក ឯម សុវិសេដ្ឋ អនុប្រធានទី១ លោកស្រី ហៀង អនុប្រធានទី២ លោក អន អឿម លេខាធិការ លោក ស្រីបញ្ញា លេខាធិរង លោក សួន ហ៊ុនសមាជិកនៃសមាគម តំណាងឲ្យលោក មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព

បានអញ្ជើញចុះទៅសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួនដែលជាទឹកចិត្តរបស់ក្រុមការងារសមាគមទាំងមូល ជូនដល់ លោក ថន ចន្នី ដែលជាសមាជិករបស់សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារជួបនូវឧបវៈហេតុគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឱ្យបាក់ឆ្អឹងជើង
ក្នុងឱកាសនេះដែរលោកមីន ចាន់ធីប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាពបានធ្វើការផ្ដាំផ្ញើសួរសុខទុក្ខទៅកាន់លោកថនចន្នីដែលជាសមាជិកនៃសមាគមព្រមទាំងក្រុមគ្រួសារផងដែរ តាមរយៈលោកអៀមវិសាលដែលជាប្រធានសាខាសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាពប្រចាំខេត្តបាត់ដំបង។
ជាចុងក្រោយខ្ញុំបាទ ថន ចន្នី ព្រមទាំងក្រុមគ្រួសារដែលមានទីលំនៅរស់នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង សូមគោរពអរគុណលោកមីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព និងលោក ឯម វិសាល ប្រធានសាខាសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាពប្រចាំខេត្តបាត់ដំបង ព្រមទាំងថ្នាក់ដឹកនាំសមាគមនិងក្រុមការងារសមាគមទាំងខេត្តនិងរាជធានីភ្នំពេញ ជួបតែពុទ្ធពរ ទាំង ៤ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ
