កម្ពុជា​សូម​ស្វាគមន៍! ការចូលចតដោយសុវត្ថិភាពរបស់នាវាខ្នាតយក្ស​ SEVEN SEAS EXPLORER​ លេី​ទឹកដី​ខេត្តព្រះសីហនុ.

(ខេត្ត​ព្រះសីហនុ)​: នាវេលាម៉ោង ៩:៣០ នាទី ថ្ងៃព្រហស្បតិ៍ ៣កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នាវាទេសចរណ៍ ឈ្មោះ SEVEN SEAS EXPLORER សញ្ជាតិ MARSHALL ISLAND ដែលមាន ប្រវែងបណ្តោយ ២២៣,៧៤ ម៉ែត្រ ប្រវែងទទឹង ៣១,០០ ម៉ែត្រ ជម្រៅ ៧,០០ ម៉ែត្រ បានចូលចតនៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសថៃ។

នាវា ទេសចរណ៍នេះ មាននាវិកសរុបចំនួន ៥៤៦ នាក់ (ស្រី ១៣៨ នាក់) មាន ៤០ សញ្ជាតិ។ និងមានភ្ញៀវទេសចរណ៍សរុប ចំនួន ៧៣០ នាក់ (ស្រី ៣៧៤ នាក់) មាន ២៤ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៥៤១) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេស វៀតណាម នៅវេលាម៉ោង ២០:០០ នាទី នៅថ្ងៃដដែល។

សូម​បញ្ជាក់​ផងដែរ​ថា​ ក្នុងការចូលចងរបស់ទេសចរណ៍ ឈ្មោះ SEVEN SEAS EXPLORER សញ្ជាតិ MARSHALL Island​ នេះ​ ត្រូវបាន​ស្វាគមន៍​យ៉ាងកក់ក្តៅពីសំណាក់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ដែលដឹកនាំដោយលោក សាមុត​ សុធារិទ្ធ​ អភិបាលរង​នៃគណ:​អភិបាល​ខេត្ត​ព្រះសីហនុ​ ព្រមទាំងមានការរៀបចំការការពារ និងរក្សាសុវត្ថិភាព​។

 

ផ្សាយ​:ថ្ងៃទី​១៩ ខែកុម្ភៈ​ ឆ្នាំ២០២៦

ដោយ​:សៅ​ វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង