ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គ រដ្ឋទូតឥណ្ឌូនេស៊ី បញ្ជាក់ពីសុឆន្ទៈសហការ បោសសម្អាតបទល្មើស Online Scams

(រាជធានីភ្នំពេញ) ៖ ក្នុងឱកាសទទួលជួបពិភាក្សាការងារ ជាមួយឯកឧត្តមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ា តួ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេ ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ ថ្លែងអំណរគុណភាគីឥណ្ឌូនេស៊ី ចំពោះ កិច្ចសហការដ៏ល្អដើម្បីរួមគ្នាដោះស្រាយ បទល្មើសក្នុងទម្រង់ថ្មីៗ ជាពិសេសការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ការ ជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀន ដែល ជាបទល្មើសមានលក្ខណៈស្មុគស្មាញ ពិបាក ឆ្លើយតប ប្រសិនបើពុំមានកិច្ចសហការពីគ្រប់ តួអង្គពាក់ព័ន្ធ។
ក្នុងជំនួបដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួង មហាផ្ទៃ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ជាថ្មី អំពីឱសានវាទនៃយុទ្ធនាការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបាន និងកំពុងបោសសម្អាតយ៉ាងជាក់ស្តែង ដើម្បី ធានាសន្តិសុខ សុខសុវត្ថិភាពសង្គម សណ្តាប់ ធ្នាប់សាធារណៈជូនប្រជាជនកម្ពុជា ក៏ដូចជា មនុស្សជាតិលើពិភពលោក រួមទាំងប្រជាជន មនុស្សជា ឥណ្ឌូនេស៊ី។ ក្នុងន័យនេះ ឯកឧត្តមអភិសន្តិ បណ្ឌិត ក៏បានសំណូមពរឱ្យឯកឧត្តមបណ្ឌិត ឯកអគ្គរដ្ឋទូត ជួយបន្តផ្សព្វផ្សាយជាវិជ្ជមានអំពី កម្ពុជា និងជួយជំរុញទេសចរនៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត ដោយហេតុថា ប្រទេសទាំងពីរ មានរប្បធម៌ និងទម្លាប់ប្រពៃណី ប្រហាក់ប្រហែលគ្នា។
ពាក់ព័ន្ធនឹងការបញ្ចប់អាណត្តិការទូតរបស់ ឯកឧត្តមបណ្ឌិតវិញ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការរាង ប្រទេសទាំងពីរ និងរវាងក្រសួងមហាផ្ទៃកម្ពុជា និងឥណ្ឌូនេស៊ី ដែលនៅក្នុងអាណត្តិបេសកកម្ម ការទូតរបស់ឯកឧត្តម បានកសាងបន្ថែមទៀត នូរមូលដ្ឋានគ្រឹះដល់ការពង្រឹងកិច្ចសហប្រតិបត្តិ ការស្ទើរគ្រប់វិស័យ ដូចជា៖ វិស័យសន្តិសុខ ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាង កម្ពុជា-ឥណ្ឌូនេស៊ី។
ឯកឧត្តមបណ្ឌិត សាន់តូ ជាម៉ូស៊ូម៉ាតូ បាន ឯកភាពចំពោះការវាយតម្លៃនូរទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ និង បានសម្តែងអំណរអរគុណចំពោះឯកឧត្តមអភិ សន្តិបណ្ឌិត ដែលជានិច្ចកាល បានផ្តល់ការគាំទ្រ និងបានជួយសម្របសម្រួលដោះស្រាយបញ្ហា ប្រឈម ជូនពលរដ្ឋឥណ្ឌូនេស៊ី កំពុងរស់នៅ និង ប្រកបការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបណ្ឌិត ក៏បានកោតសរសើរចំពោះ យុទ្ធនាការដោះស្រាយការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ដាក់ចេញដោយរាជរដ្ឋាភិបាល កម្ពុជា និងអះអាងថាឥណ្ឌូនេស៊ី ត្រៀមខ្លួនជានិច្ច សហការសម្របសម្រួលជាមួយក្រសួងមហាផ្ទៃ ក្នុងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋឥណ្ឌូនេស៊ី ទៅ ប្រទេសដើមវិញ។ ឯកឧត្តមបណ្ឌិត ក៏បាន ឯកភាពជំរុញវិស័យទេសចរណ៍រវាងប្រទេស ទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត។
ក្នុងជំនួបនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តមបណ្ឌិតឯកអគ្គរដ្ឋទូត ក៏បាន ផ្លាស់ប្តូរយោបល់លើកិច្ចសហការល្អរវាងប្រទេស ទាំងពីរ ក្នុងវិស័យកីឡាផងដែរ ហើយក៏បាន បង្ហាញបំណងពង្រឹងវិស័យនេះ ដោយឈរលើ ស្មារតីសាមគ្គីភាព និងមិត្តភាពល្អរវាងប្រទេស កម្ពុជា និងប្រទេសឥណ្ឌូនេស៊ី។
ក្នុងជំនួបនោះដែរ ភាគីទាំងពីរ ក៏បានគូសបញ្ជាក់ អំពីគោលជំហរចំពោះការដោះស្រាយជម្លោះ ព្រំដែន កម្ពុជា-ថៃ ដោយ ឯកឧត្តមអភិសន្តិ បណ្ឌិត បានរំលេចឡើងវិញអំពីជំហរកម្ពុជា ប្រកាន់ខ្ជាប់កិច្ចព្រមព្រៀងសន្តិភាព និងយន្តការ ដោះស្រាយដោយសន្តិវិធី ដើម្បីធានាបាននូវ សុខសន្តិភាពរវាងប្រទេសជិតខាង និងសហ សន្តិវិជ្ជមានក្នុងតំបន់អាស៊ាន។ ឯកឧត្តមបណ្ឌិត ឯកអគ្គរដ្ឋទូត បានគាំទ្រកម្ពុជា ដែលប្រកាន់ ខ្ជាប់គោលការណ៍ដោះស្រាយដោយសន្តិវិធី និងជាពិសេសប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវកិច្ច ងស្តីពីសន្តិសុខ។ ឯកឧត្តមបណ្ឌិត ឯកអគ្គរដ្ឋទូត អះអាងជាថ្មីទៀតថា ឥណ្ឌូនេ ស៊ី ត្រៀមសហការគ្រប់បែបយ៉ាងជួយគាំទ្រ គ្រប់បែបយ៉ាង ដើម្បីនាំមកនូវសុខសន្តិភាពក្នុង តំបន់អាស៊ាន៕
ផ្សាយ:ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
ប្រភព:ក្រសួងមហាផ្ទៃ







