អភិបាលខេត្តព្រះសីហនុ អញ្ជើញចុះសួរសុខទុក្ខជនរងគ្រោះដោយសារគ្រឿងញៀន នៅមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ក្នុងស្រុកស្ទឹងហាវ..

(ខេត្តព្រះសីហនុ): រសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បាន អញ្ជើញចុះសួរសុខទុក្ខក្មួយៗដែលជាជនរងគ្រោះដោយសារ គ្រឿងញៀន ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូន ដល់មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ដែលស្ថិតនៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
លោកកែវ វាសនា ប្រធានមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ បានឡើងអានរបាយការណ៍សង្ខេបញ្ជាក់ថាៈ មជ្ឈមណ្ឌលជាតិ ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយ ស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ មានផ្ទៃដី ទំហំចំនួន ២០ហិចតា មានទីតាំងនៅភូមិឫទី២ ឃុំកែវផុស ស្រុក ស្ទឹងហាវ ខេត្តព្រះសីហនុ។ មជ្ឈមណ្ឌលមានអគារសរុបចំនួន ២៣អគារ និងមានបន្ទប់ស្នាក់នៅជនរងគ្រោះ សរុប ៧៧បន្ទប់។
មជ្ឈមណ្ឌលមានកម្មវីធីមិត្តអប់រំមិត្ត អប់រំចិត្តសាស្ត្រ លំហាត់ ប្រាណ កីឡា ហត្ថកម្ម ពលកម្ម កសិកម្ម អប់រំបំនិនជីវិត រោង ជាង បណ្តុះបណ្តាលវិជ្ជាជីវៈ អប់រំពីការធ្វើអនាម័យសម្អាតខ្លួន ប្រាណ សំលៀកបំពាក់ ការហូបស្អាត ផឹកស្អាត សីលធម៌ រស់នៅល្អ មានវិន័យល្អ និងគោរពបទបញ្ជាផ្ទៃក្នុងរបស់ មជ្ឈមណ្ឌលមានការចេញហាត់ប្រាណរៀងរាល់ថ្ងៃចំនួន ២ដងផ្សព្វផ្សាយពន្យល់ ណែនាំអំពីផលប៉ះពាល់នៃការ សេពសារធាតុញៀន
មជ្ឈមណ្ឌលក៏មានរៀបចំកម្មវិធីប្រកួតបាល់ទាត់ ដល់ជនរង គ្រោះដែលកំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលរៀបចំសង្ក្រាន្តឆ្នាំថ្មី រៀងរាល់ឆ្នាំ ដល់ជនរងគ្រោះកំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌល មានការលេងល្បែងប្រជាប្រិយ បោះអង្គញ់ វាយក្អម ចោលឈូង ដណ្តឹងស្លឹកឈើ ទាញព្រ័ត្រ លោតបាវ និងរាំ លេងកម្សាន្តដឹកនាំការចិញ្ចឹមមាន់ ទា ត្រី ។ល។ ដឹកនាំការដាំ ដើមឈើ កាប់ដីធ្វើរងបន្លែ ដំណាំផ្សេងៗ និងដាំដើមឈើ ប្រណិតលម្អមជ្ឈមណ្ឌលដឹកនាំការសម្អាតអាងស្តុកទឹក ជួសជុលបណ្តាញទឹក និងតបណ្តាញអគ្គីសនីតាមអគារក្នុង មជ្ឈមណ្ឌល។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃ គណៈអភិបាលខេត្តព្រះសីហនុ ក៏បានផ្តាំផ្ញើប្អូនៗដែល ជាជនរងគ្រោះដោយសារគ្រឿងញៀន នៅមជ្ឈមណ្ឌលជាតិ ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយ ស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ អោយខំប្រឹងរៀនសូត្រ ក្រេបយកចំណេះដឹងនៅទីនេះអោយបានល្អ ដើម្បីអោយ ប្អូនៗក្លាយជាកូនល្អ ជាពលរដ្ឋល្អ ក្នុងការយកទៅអភិវឌ្ឍន៍ ក្រុមគ្រួសារ ប្រទេសជាតិនៅពេលត្រលប់ចេញពីទីនេះ ហើយ សូមជៀសវាងដាច់ខាត់មិនត្រូវប៉ះពាល់គ្រឿងញៀនដែលនាំ អោយមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់ខ្លួនទៀតនោះទេ។
** អំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិតរួមមាន៖
-ត្រសក់ចាវ ២០០ គីឡូក្រាម
-អង្ករ៣០ តោន
-ទឹកស៊ីអីវ ១០០ យូរ
-ទឹកត្រី ១០០ យូរ
-មី ១០០ កេស
-ត្រីខ ៥០យូរ
-នំសណ្តែកដី ២០០ថង់(១ថង់ មាន១០ដុំ)
-សាច់ជ្រូក ០៣ក្បាល ស្មើ ៦០០គីឡូក្រាម
-ថវិកា ១០,០០០,០០០លានរៀល។
ផ្សាយ:ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)និពន្ធនាយក





