បុរសម្នាក់ ទំនងជាមានឥទ្ធិពល ទេីបត្រូវបានរួចខ្លួន ក្នុងខណៈ រូបគេជាជនល្មើសបង្កវាយកាប់លើអ្នកដទៃ ក្នុង ក្រុងពោធិ៍សាត់។

(ខេត្ត​ពោធិ៍សាត់)​: មិនមែនទើបតែបង្កនោះទេ ជាញឹកញាប់ វាយកាប់ ទៅលើអ្នកទទៃបង្កទំនាស់ ប៉ុន្តែគេមិនដែល ឃើញជនបង្ក រូបនោះជាប់ទោស ឫជាប់ពន្ធធនាគារឡើយ ។

កាលពីថ្មីៗនេះមានករណី បុរសម្នាក់ឈ្មោះ លឹម រីករាយ អាយុ ៤១ឆ្នាំ បានបង្កប្រើហឹង្សា ដោយឧបករណ៍ ដែករឹង មុតស្រួច ពូថៅ វាយ ទៅលើជនរងគ្រោះត្រូវចំ ៣ ដង ពូថៅ ថែមទាំងនឹងរត់ទៅយកកាំបិតផ្គាក់ដេញកាប់ទៅលើ ជនរងគ្រោះបន្ត ប៉ុន្តែពេលនោះត្រូវជនរងគ្រោះឈ្មោះ ជា សុភ័ក្ត អាយុ ៣២ ឆ្នាំ បានរត់គេចខ្លួន ជនបង្កបានបន្តកាប់បំផ្លាញ ម៉ូតូ ភ្ញៀវ មួយចំនួន នៅចំណុចតូបជុសជុល ម៉ូតូ ស្ថិតនៅភូមិពោធិ៍តាក្មួយ សង្កាត់លលកសរ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលថ្ងៃ ទី ១៦ ខែ កុម្ភះ ឆ្នាំ២០២៦ កន្លងទៅថ្មីៗកន្លងទៅនេះ។

ប្រភពព័ត៌មាន ចេញពីសមត្ថកិច្ចបានខ្សឹបដាក់ត្រចៀកថា: គេឃើញជនបង្កខាងលើច្រើនដងច្រេីនសារអោយតែបង្ក ទំនាស់វាយតប់​ កាប់ចាក់ទៅ អ្នកដទៃជាញ៉យៗ ប៉ុន្តែគេ មិនដែលឃេីញជនបង្កខាងលើនោះ ជាប់ទោស ដាក់ពន្ធ័ ធនាគារនោះឡើយ។

ក្នុងនោះគេធ្លាប់ឃើញ​ សមត្ថកិច្ចក្រុងពោធិ៍សាត់ចុះអន្តរាគមន៍ ចាប់ឃាត់ខ្លួនជនបង្កខាងលើនោះជា ញឹកញ៉យ ប៉ុន្តែបានត្រឹមតែមួយចំអិនកំពិស ក៏បានរួចខ្លួនវិញភ្លាមៗ​ បើតាមគេដឹងថា ជនបង្កគេមានខ្នងបងរបស់គេធ្វើ នៅសាលាខេត្តពោធិ៍សាត់ ជួយសុំអន្តរាគមន៍ នេះបើតាមការខ្សឹបប្រាប់សុំមិនបញ្ចេញឈ្មោះ ពីសមត្ថកិច្ចនៅតំបន់នោះ ។

យោងតាមរបាយការណ៍ ប៉ូលីសបានអោ ដឹងថា ជនបង្ក ឈ្មោះ លឹម រីករាយត្រូវបានដោះ លែង បន្ទាប់ពី បានឃាត់ ខ្លួនបាន ចំនួន ២ ថ្ងៃ ចាប់ឃាត់ខ្លួន ថ្ងៃទី ១៦ ខែ កុម្ភះ ឆ្នាំ ២០២៦ ដោះលែង អោយមានសេរីភាព នៅថ្ងៃ ទី ១៨ ខែ កុម្ភះ ឆ្នាំ ២០២៦​ ក្រោមការ ចចារ ត្រូវគ្នាជាមួយជន រងគ្រោះ នេះបើយោងតាមរបាយការណ៍របស់ប៉ូលីស ។

បើទោះជាមានការ ចចារសម្រប់សម្រួលផ្ទៃក្នុងយ៉ាងណាក៏ដោយ ក៏នៅតែមានការមន្ទិល ដាក់បន្ទុក និងស្តីបន្ទោស រិះគន់ ពីបណ្តាមជ្ឈដ្ឋានជំុវិញក្នុងស្រុកថា សមត្ថកិច្ច មិនគួរ ដោះលែង ជនបង្កយ៉ាងឆាប់រហ័សដូច្នេះទេ ព្រោះជនបង្ក​ឈ្មោះលឹម រីករាយជាមុខសញ្ញា បង្កជាញឹកញ៉យ មកហើយហើយក៏ជាចំណុចផ្ទុយទៅនឹងបទបញ្ជារបស់រាជរដ្ឋាភិបាលផងដែរ ។

 

ផ្សាយ​:ថ្ងៃទី​២២ ខែកុម្ភៈ​ ឆ្នាំ២០២៦

ដោយ:សៅ​ វាសនា​(Harry​VS​(

ប្រភព​:និពន្ធ​នាយករង​ប្រចាំខេត្តពោធិ៍សាត់

ព័ត៌មានដែលជាប់ទាក់ទង