ខេត្តព្រះសីហនុ កាន់តែមានភាពរីកចម្រើន និងសម្បូរបែបតាមរយៈការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដែលផ្សារភ្ជាប់នឹងធម្មជាតិ។

(ខេត្តព្រះសីហនុ):នាព្រឹកថ្ងៃអាទិត្យ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពផ្ទាល់នៃគម្រោង Toeksab Nature Table។

គម្រោងនេះមានទីតាំងស្ថិតនៅភូមិស្មាច់ដែង សង្កាត់រាម ក្រុងកំពង់សោម ដែលជាតំបន់ដែលមានសក្តានុពល ធម្មជាតិខ្ពស់។ Toeksab Nature Table ត្រូវបាន រៀបចំឡើងជា «រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ផែ បណ្តែតទឹក» ដែលរួមមាន៖សកម្មភាពកម្សាន្ត កីឡាលើទឹកយ៉ាងសម្បូរបែប និង ការជិះទូកកម្សាន្តគយគន់ទេសភាពព្រៃកោងកាង តាមបណ្តោយព្រែកទឹកសាប។ ការលើកកម្ពស់ សោភ័ណភាពធម្មជាតិក្នុងតំបន់ឱ្យកាន់តែមានភាព ទាក់ទាញសម្រាប់ភ្ញៀវទេសចរ ព្រមទាំងមានការបម្រើ ជូននូវអាហារពេលព្រឹក ថ្ងៃត្រង់ និងល្ងាច ជាពិសេសគឺ «អាហារសុខភាព» និងអាហារបែបអឺរ៉ុប ដែលចម្អិនពី គ្រឿងផ្សំធម្មជាតិស្រស់ៗដោយចុងភៅជំនាញ។

តាមការបញ្ជាក់របស់ លោក តាយ ប៊ុនចុង ម្ចាស់អាជីវកម្មតំបន់ទេសចរណ៍ Toeksab Nature Table បានឱ្យដឹងថា “គោលបំណងធំនៃគម្រោងនេះ គឺបង្កើត ផលិតផលទេសចរណ៍ថ្មីប្លែក ដើម្បីទាក់ទាញភ្ញៀវ ទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តនៅតំបន់រាម កាន់តែច្រើន ក៏ដូចជាចូលរួមចំណែកជំរុញសេដ្ឋកិច្ចក្នុង ខេត្តព្រះសីហនុទាំងមូល”។

ឯកឧត្តមរដ្ឋមន្ត្រី បានគាំទ្រចំពោះវិស័យឯកជនដែល បានរៀបចំឲ្យមានកន្លែងកំសាន្ត ដើម្បីត្រៀមទទួលភ្ញៀវ ទេសចរជាតិនិងអន្តរជាតិ មកលេងកម្សាន្ត។ ហើយ ទាំងអស់នេះគឺជាការបំពេញបន្ថែមមួយក្រៅពីតំបន់ឆ្នេរ កោះ ចំពោះទីតាំងដែលទើបបង្កើតកន្លែងកម្សាន្តថ្មីនេះ មានទាំងតំបន់អេកូទេសចរណ៍តាមដងព្រែក ដែល ជាផ្នែកមួយទាក់ទាញដល់ភ្ញៀវទេសចរជាតិអន្តរជាតិ មកជិះទូកលំហែកម្សាន្ត មានកន្លែងជិះកង់លើទឹក នៅតាមដងព្រែកមានម្ហូបអារហារឆ្ងាញ់ ដែលធ្វើឲ្យ សក្តានុពលទេសចរណ៍នៅខេត្តព្រះសីហនុកាន់តែសុំ បបែបបន្ថែមទៀត។ ឯកឧត្តម ក៏បានកោតសរសើរ ចំពោះវិស័យឯកជនដែលបានរៀបចំកែច្នៃប្រឌិតនៅ តាមដងព្រែកក្លាយជាតំបន់កម្សាន្តទេសចរណ៍ដ៏ មានប្រជាប្រិយភាពនៅតំបន់ព្រែកទឹកសាប ក្នុងការ ទាក់ទាញភ្ញៀវទេសចរមកកម្សាន្តកាន់តែច្រើន តាមរយៈ ការអភិវឌ្ឍន៍ឥតឈប់ឈររបស់រាជរដ្ឋាភិបាលក៏ដូចជា អាជ្ញាធរខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន។

មានប្រសាសន៍ឱកាសនោះដែរ ឯកឧត្តម ម៉ាង ស៊ីណេត

អភិបាលខេត្តព្រះសីហនុ ក៏បានបញ្ជាក់បន្ថែមថា តំបន់ ទេសចរណ៍ថ្មីនេះគឺជាកន្លែងទេសចរណ៍ថ្មីមួយទៀត សម្រាប់ភូមិសាស្ត្រនៅក្នុងសង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុដែលជាកន្លែងមានទេសភាព ស្រស់បំព្រង មានព្រែក ព្រៃកោងកាងហើយក៏ជា កន្លែងលំហែកាយរបស់ប្រជាពលរដ្ឋភ្ញៀវទេសចរដ៏មាន ប្រជាប្រិយភាព។ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត ក៏បានអំពារនារឲ្យប្រជាពលរដ្ឋភ្ញៀវទេសចរទាំងក្នុងខេត្ត និងបណ្តារាជធានីខេត្តទូទាំងប្រទេស សូមអញ្ជើញមក សម្រាកលំហែកម្សាន្តនៅខេត្តព្រះសីហនុជាមួយនឹង តំបន់រមណីយដ្ឋានទេសចរណ៍ជាច្រើនដូចជាតំបន់ឆ្នេរ ដីគោក ដីកោះ ធនធានបាតសមុទ្រ តំបន់ទឹកធ្លាក់និង តំបន់ឧទ្យានជាតិទាំងរដ្ឋនិងវិស័យឯកជនបាននិងកំពុង រៀបចំបង្កើតឡើងក្នុងការទាក់ទាញភ្ញៀវទេសចរជាតិនិង អន្តរជាតិមកលេងកម្សាន្តខេត្តកាន់តែច្រើនថែមទៀត។

ការចុះពិនិត្យរបស់ថ្នាក់ដឹកនាំនាពេលនេះ បង្ហាញពី ការគាំទ្រ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យ ឯកជនដែលបានវិនិយោគលើវិស័យទេសចរណ៍បៃតង។ គម្រោងនេះនឹងក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់ មួយទៀតក្នុងខេត្តព្រះសីហនុ ដែលមិនត្រឹមតែផ្តល់ ការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូរបទពិសោធ ន៍ល្អៗ និងការអភិរក្សបរិស្ថានផងដែរ។

 

ផ្សាយ​:ថ្ងៃទី​២២ ខែកុម្ភៈ​ ឆ្នាំ២០២៦

ដោយ:សៅ​ ​វាសនា​(Harry​VS)

ប្រភព​:លោក​ឃាង​ ភារម្យ

 

ព័ត៌មានដែលជាប់ទាក់ទង