ក្រសួងព័ត៌មាន ប្រារព្ធពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់អ្នកសារព័ត៌មាន»ក្រោមអធិបតីភាពឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នេត្រ ភក្ត្រា.

(រាជធានីភ្នំពេញ):កាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងព៌ត័ត៍មាន បានរៀបចំប្រារព្ធពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់អ្នកសារព័ត៌មាន»ក្រោមអធិបតីភាព ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នេត្រ ភក្ត្រា នៅសាលចតុម្មុខមង្គល ទីស្តីការក្រសួង វគ្គបណ្តុះបណ្តាលនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងតំណាងអង្គភាពសារព័ត៌មាន សរុបចំនួន ២៤៤នាក់។
ការរៀបចំវគ្គបណ្តុះបណ្តាលនេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍសមត្ថភាព និងលើកកម្ពស់ស្តង់ដាវិជ្ជាជីវៈក្នុងវិស័យព័ត៌មាន។
កម្មវិធីនេះជាផ្នែកមួយនៃការពង្រឹងសមត្ថភាពធនធានមនុស្សការលើកកម្ពស់សណ្តាប់ធ្នាប់ព័ត៌មាន និងការផ្សព្វផ្សាយប្រកបដោយភាពទំនួលខុសត្រូវក្នុងសង្គម។
វគ្គបណ្តុះបណ្តាលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយផ្តោតលើមុខវិជ្ជាសិក្សាសំខាន់ៗរួមមាន៖
• ការដោះស្រាយវិវាទក្រៅប្រព័ន្ធក្នុងវិស័យព័ត៌មាន
• ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន
• ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ
• ប្រវត្តិសារព័ត៌មាននៅកម្ពុជា
• ការទប់ស្កាត់ព័ត៌មានក្លែងក្លាយ
• តួនាទី និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន។
ដោយឡែកថ្ងៃទី២នេះកម្មវិធីបានផ្តោតលើការពន្យល់ច្បាប់ពាក់ព័ន្ធ វិស័យសារព័ត៌មាន ការពិភាក្សាករណីជាក់ស្តែង ព្រមទាំងការ ពង្រឹងស្មារតីវិជ្ជាជីវៈ ក្រមសីលធម៌ និងទំនួលខុសត្រូវក្នុងការ ផ្សព្វផ្សាយព័ត៌មាន។
គោលបំណងពង្រឹងការយល់ដឹងផ្នែកច្បាប់ និងលើកកម្ពស់ ស្មារតីវិជ្ជាជីវៈ ដើម្បីបង្កើនគុណភាព និងភាពជឿជាក់នៃវិស័យសារព័ត៌មាន។
ផ្សាយ:ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
រូបថត:រតនា(ក្រសួងព័ត៌មាន)




















