កម្ពុជាសូមស្វាគមន៍! នាវាទេសចរណ៍ខ្នាតយក្សសញ្ជាតិ BAHAMAS, SEABOURN ENCORE ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព។

(ខេត្តព្រះសីហនុ): នៅវេលាម៉ោង 07:00 នាទី ថ្ងៃទី24 ខែកុម្ភ: ឆ្នាំ2026 នាវាទេសចរណ៍ចំនួន 1គ្រឿង ឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព។
នាវានេះមានផ្ទុកភ្ញៀវទេសចរណ៍សរុបចំនួន 529 នាក់ ស្រី 271 នាក់ មាន 23 សញ្ជាតិ នាវិកចំនួន 415 នាក់/ស្រី 88 នាក់ មាន 43 សញ្ជាតិ ចំនួនភ្ញៀវដែលមានច្រើនជាងគេ USA 261 នាក់ ។
+ លក្ខណៈបច្ចេកទេស៖
– ប្រវែងបណ្តោយ 210.50 m
– ប្រវែងទទឹង 28 m
– ជំរៅទឹក 6 m
នាវាមកពីប្រទេស វៀតណាម នឹងត្រឡប់ទៅប្រទេស ថៃ នៅវេលាម៉ោង 20:00 នាទី នាថ្ងៃដដែល។ ភ្ញៀវទេសចរណ៍ចេញតាមខេត្តសៀមរាបចំនួន 37 នាក់ ស្រី 18 នាក់ មាន 6 សញ្ជាតិ ។
ផ្សាយ:ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)








