ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កោតសរសើរ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលបន្តខិតខំព្យាបាល ពលរដ្ឋ ក្រោយដកឃ្លាមួយរយៈ ក្នុងកាលៈទេសៈ កម្ពុជា រងការឈ្លានពានពីយោធាថៃ!

(ព្រៃវែង)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជា ប្រធានសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលបន្តចុះ ព្យាបាលជំងឺជូនពលរដ្ឋ ក្រោយពីការដកឃ្លាមួយ រយៈ ក្នុងកាលៈទេសៈកម្ពុជា រងអំពើឈ្លានពាន ដែនអធិបតេយ្យពីយោធា និងរដ្ឋាភិបាលថៃ។ ការថ្លែងបែបនេះ បានធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមអភិសន្តិបណ្ឌិត បានអញ្ជើញជាអធិបតី ពិធីពិនិត្យនិងព្យាបាលជំងឺ ដោយឥតគិតថ្លៃជូន ប្រជាពលរដ្ឋ នៅស្រុកបាភ្នំ ខេត្តព្រៃវែង នាព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា បានមានប្រសាសន៍ផ្តាំផ្ញើនិង សួរសុខទុក្ខពីសម្តេចមហាបររធិបតី ហ៊ុន ម៉ា ណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចជា កាលសម្តេចធិបតី តែងតែខ្វាយខ្វល់និងយកចិត្ត ទុកដាក់ខ្ពស់ទៅលើសុខភាពរបស់បងប្អូន ប្រជាពលរដ្ឋ ក៏ដូចជាសុខភាពកុមារតូចៗផង ដែរ។ ដូច្នេះតាមរយៈការគិតគូរ និងការយកចិត្ត ទុកដាក់នេះ បានធ្វើឱ្យតាមបណ្តាមូលដ្ឋានទូទាំង ប្រទេស បង្កើតឱ្យមានក្រុមគ្រូស្ម័គ្រចិត្ត ដើម្បី ពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយ ឥតគិតថ្លៃ។
បើតាមលោកវេជ្ជបណ្ឌិត សេង បញ្ញាឫទ្ធិ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រៃវែង បានឱ្យដឹងថា ក្រុមការងារ និងក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត ស សុខា ដែលបានចុះពិនិត្យ និង ព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនពលរដ្ឋនៅ ស្រុកបាភ្នំនេះ មានចំនួន ៤១៣នាក់។ ក្រុម គ្រូពេទ្យ ពិនិត្យនិងព្យាបាលជំងឺទូទៅ រួមមាន៖ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺកុមារ ជំងឺរោគស្ត្រី ជំងឺឫសដូងបាត ជំងឺសួត ជំងឺក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺ សើស្បែក ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក និងរាស់ភ្នែក។ ក្រៅពី នេះ ក៏មានការពិនិត្យភ្នែក និងចែកវ៉ែនតា ការពិនិត្យនិងព្យាបាលសុខភាពមាត់ធ្មេញ ជំងឺ ទឹកនោមផ្អែម ជំងឺបេះដូង ជំងឺលើសឈាម ជំងឺ ត្រចៀក ច្រមុះ បំពង់ក ជំងឺតម្រងនោម ពិនិត្យ អេកូសាស្ត្រ រាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍ (វិភាគឈាម) វះកាត់តូច និងព្យាបាលរបួស ជាដើម។
គួររម្លឹកថា ក្នុងឆ្នាំ២០២៥ កន្លងទៅ ក្រុម គ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានចុះពិនិត្យនិង ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ចំនួន ១៨លើក មាន ១២ក្រុង ស្រុក គឺក្រុង ព្រៃវែង ស្រុកពាមជរ ស្រុកស៊ីធរកណ្តាល ស្រក ពារាំង ស្រុកកំចាយមារ ស្រុកពាមរក៍ ស្រុក មេសាង ស្រុកព្រះស្តេច ស្រុកកំពង់ត្របែក ស្រុកពោធិ៍រៀង និងស្រុកបាភ្នំ ដែលបាន ធ្វើការពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋចំនួន ៦៣.៨៧៣នាក់ ស្រី ៤០.៥៤៩នាក់៕
ផ្សាយ:ថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
ប្រភព:ក្រសួងមហាផ្ទៃ








