រដ្ឋបាលខេត្តព្រះសីហនុ គ្រោងនឹងបង្កើត «វិថីអាហារ» (Food Street) ដើម្បីលើកកម្ពស់សោភ័ណភាព និងវិស័យទេសចរណ៍ក្នុងទីក្រុង

(ក្រុងព្រះសីហនុ)៖ ខេត្តព្រះសីហនុ បាននឹងកំពុងបោះជំហានថ្មីមួយទៀតក្នុងការប្រែក្លាយទីក្រុងទេសចរណ៍ឆ្នេរឲ្យកាន់តែ មានរស់រវេីក និងភាពទាក់ទាញ តាមរយៈការពិភាក្សា លើគម្រោងបង្កើត «វិថីអាហារ» (Food Street)។
នាព្រឹកថ្ងៃចន្ទ ទី០២ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំអគារក្រុមប្រឹក្សាខេត្ត លោក មីន កុម្ភៈ និង លោក សាមុត សុធារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំពិភាក្សាលើគម្រោងដ៏មាន សារៈសំខាន់នេះ។
“ការបង្កើតវិថីអាហារនេះ មិនត្រឹមតែជួយជំរុញសេដ្ឋកិច្ចមូលដ្ឋានសម្រាប់អាជីវករ ក្នុងខេត្តប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាផលិតផល ទេសចរណ៍ថ្មីមួយទៀតឆ្លើយតបទៅនឹងការ រីកចម្រើននៃទីក្រុងបែបទំនើប”។
គម្រោង Food Street នេះ ត្រូវបានរំពឹងថានឹងក្លាយជាទីតាំងដ៏ពេញនិយមបំផុត មួយសម្រាប់អ្នកទេសចរដែលមកកម្សាន្តនៅ ខេត្តព្រះសីហនុ ដែលផ្តល់នូវបទពិសោធន៍ ម្ហូបអាហារដ៏សម្បូរបែប ចាប់ពីម្ហូបសមុទ្រ ស្រស់ៗ រហូតដល់អាហារសម្រន់បែបខ្មែរ និងអន្តរជាតិ ក្នុងបរិយាកាសប្រកបដោយ ភាពស៊ីវិល័យ៕
ផ្សាយ:ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
ដកស្រង់ពី:មន្ទីរព័ត៌មានខេត្តព្រះសីហនុ






