ស្រុកកោះអណ្ដែត) ថ្ងៃអង្គារ ១៥កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦

សូមគោរពរាយការណ៍ និងជម្រាបជូន លោកស្នងការខេត្តតាកែវ ឧត្តមសេនីយ៍ទោ ម៉ែន លី មេត្តាជ្រាបថា បន្ទាប់ពីអង្គភាពសារព័ត៌មានយើងខ្ញុំធ្វើការផ្សព្វផ្សាយពាក់ព័ន្ធនឹងបទល្មើស គេចពន្ធចូលតាមច្រកមាត់ទឹកស្ពានប៉េអឹម ស្ថិតនៅភូមិតាហៀនឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត ខេត្តតាកែវ ។

ស្រាប់តែដំបូងឡើយ មានក្រុមជនស៊ីវិលពីរនាក់ (ជិះម៉ូតូនិចពណ៌ស គ្មានស្លាកលេខគ្មានកញ្ចក់ )
អ្នកទាំងពីរពុំមានឯកសណ្ឋានជាមន្ត្រីននគរបាលឡើយ បានមកថតនិងសួរអ្នកសារព័ត៌មាន លក្ខណៈមិនមានរបៀបរបបរដ្ឋបាលឡើយ ដំបូងឡើយគាត់ថាមកពីរដ្ឋបាលឃុំ និយាយចុះឡើងទើបគាត់ប្រាប់ថាគាត់ជាអនុប៉ុស្តិ៍ ខាងរដ្ឋបាលប៉ុស្តិ៍ទៅវិញ ។

លុះដល់ថ្ងៃទី៣ ខែមីនាឆ្នាំ២០២៦ វេលាម៉ោង 12.00 ស្រាប់តែមានលេខទូរសព្ទ 0979799081 បាននិយាយរបៀបអ្នកស្រវឹងស្រា និងលុះដល់វេលាម៉ោង 4.10នាទី ថ្ងៃដដែល បុគ្គលខាងលើនេះ បានខលមករំខានទៀតថារូបគេចង់ចង់ចេញទំនិញពិវៀតណាម គ្មានរបៀបវិន័យជាមន្ត្រីរាជការ ។

លុះដល់អ្នក កាសែតយើងខ្ញុំ បានឆែកលេខនៅតាមរដ្ឋបាលឃុំទើដឹងថា រូបគាត់ឈ្មោះ ម៉ាក សាមឿន ជាអនុប៉ុស្តិ៍ ព្រៃយុថ្កា ។

សូមគោរពជំរាបលោកឧត្តមសេនីយ៍ មេត្តាពិនិត្យនិងស្ដាប់ការសន្ទនារបស់លោកអនុប៉ុស្តិ៍ដូចខាងក្រោមតើសមជាមន្ត្រីមានក្រមសិលធម៏ជាមន្រ្តីរាជការដែរឬទេ? សូមអរគុណ ៕
ប្រភព សម្លេងអមតៈ

ព័ត៌មានដែលជាប់ទាក់ទង