ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត “រាជរដ្ឋាភិបាលប្រកាសលុបបំបាត់ ទាំងស្រុង មជ្ឈមណ្ឌលឆបោកតាមបច្ចេកវិទ្យា ឱ្យអស់ត្រឹមខែ មេសា ឆ្នាំ២០២៦ នេះ”.

(រាជធានីភ្នំពេញ): ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចផ្លាស់ប្តូរយ៉ាង ម៉ឹងម៉ាត់ នូវគោនយោបាយជាតិពីការទប់ស្កាត់ ឱ្យក្លាយទៅជា ការលុបបំបាត់ទាំងស្រុងនូវមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scam) ឱ្យអស់ត្រឹមខែមេសា ឆ្នាំ២០២៦នេះ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងថា កម្ពុជា ផ្តល់ជូននូវអត្ថ ប្រយោជន៍ ជាយុទ្ធសាស្រ្តគួរឱ្យទាក់ទាញ សម្រាប់វិនិយោគិន ដោយឈរលើស្ថិរភាពនយោបាយ ភាពធន់ផ្នែកម៉ាក្រូសេដ្ឋកិច្ច លទ្ធភាពចូលទីផ្សារធំទូលាយ និងក្របខ័ណ្ឌគតិយុត្ត និងការកែ ទម្រង់ប្រកបដោយទស្សនៈវែងឆ្ងាយ ។ សម្តេចធិបតីនាយក រដ្ឋមន្ត្រីបានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំ បង្កើតបរិយាកាសប្រតិបត្តិការប្រកបដោយសុវត្ថិភាព ដែលមាន ភាពអាចប៉ាន់ស្មានបាន ដើម្បីកាត់បន្ថយឱ្យបានជាអតិបរមានូវហានិភ័យផ្នែកយុត្ថាធិការ បង្កើតទំនុកចិត្ត សម្រាប់ជំនឿ ទុកចិត្ត និង ធានានូវនិរន្តរភាព អាជីវកម្មរយៈពេលវែង ។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមាន ប្រសាសន៍ថា៖ «ស្របតាមការប្តេជ្ញាចិត្តនេះ រាជរដ្ឋាភិបាល បានសម្រេចផ្លាស់ប្តូរយ៉ាងម៉ឺងម៉ាត់ នូវគោនយោបាយជាតិ ការទប់ស្កាត់ ឱ្យទៅជាការលុបបំបាត់ទាំងស្រុងនូវមជ្ឈមណ្ឌលឆបោកតាមអនឡាញ ឱ្យអស់ត្រឹមខែមេសា ឆ្នាំ២០២៦ ដើម្បី ពង្រឹងវិធានច្បាប់ និងអនុលោមភាពស្ថាប័ន និងការពារបន្ថែមទៀតនូវសុចរិតភាព ក្នុងបរិយាកាសវិនយោគ»។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ២០២៦ គឺជាវេទិកាដ៏មានសារសំខាន់ ប្រចាំឆ្នាំដែលនឹងជជែកពិភាក្សាពី ការធ្វើធុរកិច្ចរវាងអាស៊ាន និងកម្ពុជា ដើម្បីឆ្លើយតបទៅនឹង បញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងការស្វែងរកនូវកាលានុវត្ត ភាពថ្មីៗបន្តទៀត៕
ផ្សាយ:ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
ដកស្រង់ចេញពី:ក្រសួងព័ត៌មាន

