រដ្ឋបាលឃុំទំនប់រលក សហការជាមួយសហគមន៍ប្រជានេសាទចុះធ្វេីទិវាអនាម័យការពារ និងសម្អាត់បរិស្ថាន ក្នុងភូមិសាស្រ្តស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ.

យេីងរួមកម្លាំងគ្នាសម្អាត និងការពារបរិស្ថាន
(ខេត្តព្រះសីហនុ): នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលឃុំទំនប់រលកដឹកនាំដោយ លោក សែម វឌ្ឍន: មេឃុំទំនប់រលក និងលោក សាក់ សុផល សហការជាមួយសហគមន៍នេសាទទំនប់រលក សិស្សានុសិស្ស ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ឆ្នេរ រួមទាំងសិស្សានុសិស្សទាំងស្រី-ប្រុស សរុបប្រមាណជាជិត១០០នាក់ប្រកបដោយទឹកមុខរីករាយ បាននាំគ្នាធ្វេីទិវាអនាម័យ ចុះរេីសសំរាមតាមដងផ្លូវ ក្នុងព្រែក ក្នុងសហគមន៍រស់នៅរបស់ពួកគាត់ ដែលមានទីតាំងស្ថិតនៅភូមិទំនប់រលក ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ.
បេីតាមប្រសាសន៍លោក សែម វឌ្ឍន: មេឃុំទំនប់រលកបានប្រាប់អោយដឹងថាជារៀងរាល់ឆ្នាំរដ្ឋបាលឃុំទំនប់រលក តែងតែបានសហការជាមួយសហគមន៍នេសាទទំនប់រលកចុះធ្វេីជារេីយៗដោយសារភូមិសាស្រ្តនៅតំបន់នេះស្ថិតនៅចំមុខរលកខ្យល់បក់មកពីខាងក្រៅគួបផ្សុំជាមួយនឹងសំរាមដែលមានស្រាប់ដែលហ៊ុយជ្រុះឫហូរតាមទឹកភ្លៀង និងតាមខ្យល់ទេីបធ្វេីអោយមានសំរាមកក់កុញ ទេីបធ្វេីអោយមានសំរាមហេីយក្នុងការចុះធ្វេីអនាម័យនិងសម្អាត បរិស្ថានក្នុងមូលដ្ឋានរស់នៅរបស់ពួកគាត់ សកម្មភាពនេះក៏មានការគាំទ្រពីរដ្ឋបាលស្រុកស្ទឹងហាវ និងអង្គការកុមារក្នុងភូមិ-ឃុំ ផងដែរ.
លោកពូ សែម វឌ្ឍន: មេឃុំទំនប់រលកបានបន្តទៀតថា បេីតាមប្រតិទិនការងារការចុះធ្វេីអនាម័យសម្អាតបរិស្ថានេះ១សបា្តហ៍១ដងតាមទីលំនៅដែលប្រជាជនរស់នៅរៀងៗខ្លួនដោយមានការចូលរួមសហការពីលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរភូមិ-ឃុំ ដោយឡែកនៅដែលមានផែនការចូលរួមរបស់អាជ្ញាធរថ្នាក់ស្រុក ការចុះទ្រង់ទ្រាយធំគឺធ្វេីឡេីងតាមបណ្តោយផ្លូវជាតិក្នុងស្រុកស្ទឹងហាវទាំងមូល លោកពូមេឃុំក៏បានធ្វេីការស្នេីសុំដល់ប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកស្ទឹងហាវ សូមរួមគ្នាចូលរួមការពារ និងសម្អាតបរិស្ថានអោយបានញឹកញាប់ និងច្រេីនជាងមុន ដេីម្បីសុខមាលភាពបងប្អូន ជាពិសេសឈប់បោះចោលសំរាមពាសវាសពាសកាល និងដាក់សំរាមអោយមានរបៀបរៀបរយ.
ចំណែកលោក សាក់ សុផល បានក៏បានធ្វេីការលេីកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ សូមបន្តជួយគ្នាធ្វេីអនាម័យជាប្រចាំ ដេីម្បីបរិស្ថានស្អាត រស់នៅស្អាត និងប្រកបដោយសុខភាពសុវត្ថិភាព.
ផ្សាយ:ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)





















