សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បច្ចុប្បន្នកម្ពុជាមានប្រជាពលរដ្ឋ និង និស្សិតចំនួន ៤៨៧នាក់ កំពុងស្នាក់នៅ ៧ ប្រទេសនៅក្នុងតំបន់ មជ្ឈិមបូព៌ា រួមទាំងប្រទេសអីស្រាអែល.

(រាជធានី​ភ្នំពេញ)​: សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្នយើងមានប្រជាពលរដ្ឋ និងនិស្សិតចំនួន ៤៨៧នាក់ កំពុងស្នាក់នៅ ៧ ប្រទេសនៅក្នុងតំបន់ មជ្ឈិមបូព៌ា រួមទាំងប្រទេសអីស្រាអែលផងដែរ។

ការគូសបញ្ជាក់របស់សម្តេច នាយករដ្ឋន្ត្រី បានធ្វើឡើងនៅក្នុង ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើក ទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ លើកទី១១ នារសៀល ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ។

ឆ្លៀតនាឱកាសនោះ សម្តេចនាយករដ្ឋមន្ត្រី បាន ណែនាំឱ្យអាជ្ញាធរត្រូវតាមដាន ពិនិត្យពលរដ្ឋឱ្យបានជាប់លាប់ ហើយបើត្រូវការចាំបាច់នូវវិធានការណាមួយត្រូវអនុវត្តភ្លាម។

ជាមួយគ្នានោះ ចំពោះការបញ្ជូននិស្សិតទៅសិក្សានៅតំបន់នេះ សម្តេចស្នើឱ្យផ្អាកបណ្តោះអាសន្នសិនរហូតដល់ស្ថានភាពល្អ ប្រសើរឡើងវិញ៕

 

ផ្សាយ​:ថ្ងៃទី​៦ ខែមីនា​ ឆ្នាំ២០២៦

ដោយ​:សៅ​ វាសនា​(Harry​VS)

 

ប្រភព​:ក្រសួង​ព័ត៌មាន

 

ព័ត៌មានដែលជាប់ទាក់ទង