លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចូលរួមជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមការងារយេនឌ័រ កងរាជអាវុហត្ថនារី ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ«សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។

(ខេត្តព្រះសីហនុ): អនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹក ថ្ងៃសៅរ៍ ទី៧ ខែមីនា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានចូលរួមជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមការងារយេនឌ័រ កងរាជអាវុហត្ថនារី ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ«សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។
ក្នុងពិធីសំណេះសំណាលនេះ លោកឧត្តមសេនីយ៍ត្រី បានធ្វើការប្រគល់នូវអំណោយ និងថវិកាឧបត្ថម្ភ លើកទឹកចិត្តដល់ក្រុមការងារកងរាជអាវុធហត្ថនារី ដោយ០១នាក់ ទទួលបានរួមមាន: អង្ករ ចំនួន០២បាវ ស្មើនឹង៤០គីឡូក្រាម, មីខ្លាឃ្មុំ ចំនួន០២កេស, ទឹកសុទ្ធ ចំនួន០២កេស, ទឹកត្រី ចំនួន០១យួរ, ទឹកស៊ីអុីវ ចំនួន០១យួរ, ថវិកា ចំនួន៤០០,០០០រៀលផងដែរ៕
ផ្សាយ:ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)













