កំហឹងភ្លេីងប្រចណ្ឌ បណ្តាលឱ្យមនុស្សស្រីប្រុស ៣នាក់ បានស្លា//ប់បា//ត់ប//ង់ជី/វិ/តភ្លាមៗនៅហ្នឹងកន្លែង នៅខេត្តមួយនេះ.

(ខេត្តត្បូងឃ្មុំ):យ៉ាងហោចណាស់មានមនុស្សស្រីប្រុស ចំនួនបីនាក់បានស្លា/ប់បា/ត់ប/ង់ជីវិតនៅហ្នឹងកន្លែងក្នុងបរិវេណផ្ទះវីឡាមួយកន្លែងស្ថិតនៅភូមិស្រែសៀម ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី ១៦ ខែមិនា ឆ្នាំ ២០២៦ បន្ទាប់ពីបា/ញ់ស/ម្លា/ប់ម្ចាស់ឃ្លាំងអង្ករ និងស្ត្រីម្នាក់ផងដែរ រួចជនសង្ស័យបានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ករណីខាងលេីនេះមិនទាន់ដឹងពីមូលហេតុច្បាស់នៅឡើយទេ ប៉ុន្តែត្រូវបានគេដាក់ការសង្ស័យថា ជារឿងស្នេហាត្រីកោណ។
ប្រភពនៅកន្លែងកេីតហេតុបានឲ្យដឹងថា ខ្មាន់កាំភ្លើងឈ្មោះ វណ្ណ ត្រកាល អាយុ៤៣ឆ្នាំ ស្នាក់នៅភូមិស្រែសៀម ឃុំជីរោទ៍ ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (អ្នករកស៊ីអង្ករដូចគ្នា)។ ដោយឡែក ជនរងគ្រោះពីរនាក់ទៀតឈ្មោះ គីម លាងអេង ភេទស្រី អាយុ៤២ឆ្នាំ មុខរបរចៅកែអង្ករ) មានទីលំនៅភូមិ ស្រែសៀម ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ស្លា//ប់ កន្លែងកើតហេតុ) និងបុរសម្នាក់ទៀត ឈ្មោះ សុខ វណ្ណដេត អាយុ៤៤ឆ្នាំ មានទីលំនៅភ្នំពេញ (ស្លា//ប់កន្លែងកើតហេតុ)។
ប្រភពផ្សេងទៀតរាយការណ៍ថា ហេតុការណ៍បា/ញ់ប្រ/ហារនេះ គឺផ្តើមចេញពីភ្លើងប្រចណ្ឌរបស់ខ្មាន់កាំភ្លើង ទៅលើស្ត្រីរងគ្រោះ ជាមួយបុរសម្នាក់ទៀត (មន្ត្រីនគរបាលនៅក្រសួងមហាផ្ទៃ) ដែលគ្រោងភ្ជាប់ពាក្យជាមួយគ្នា នៅអំឡុងចុងខែមីនានេះ ខណៈដែលចៅកែអង្ករ និងខ្មាន់កាំភ្លើងធ្លាប់មានទំនាក់ទំនង ជាមួយគ្នាកាលពីពេលកន្លងមក។
យ៉ាងណាក៏ដោយ សម្រាប់អំពើឃា/ត/កម្មដ៏សាហាវមួយនេះ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ កំពុងសួរនាំបន្តទៀត រកឲ្យឃើញមូលហេតុពិតប្រាកដ៕
ផ្សាយ:ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷គ្រុបតេឡេក្រាម



