មេឃកំពុងរលឹម តែមន្ត្រីជើងដប់ឆ្លៀតឱកាសត្រីងៀតឆ្លៀតពង! ខណៈសម្តេចតស៊ូដើម្បីជាតិ មន្ត្រីខ្លះបែរជាឆ្លៀតកេងប្រវ័ញ្ចលើខ្នងរាស្ត្រ! តើច្បាប់ស្រុកខ្មែរនឹងវះកាត់មន្ត្រីច្រេះស៊ីដែកនៅក្រុងអរិយក្សត្រយ៉ាងណា? ដំរីស្លាប់យកចង្អេរមកបាំងមិនជិត ក្រដាសខ្ចប់ភ្លើងមិនរលត់!


ផ្ទុះកក្រើក! អីយ៉ាស ផ្អើលពេញសង្គមជុំវិញដំណឹងបែកធ្លាយដីកាកោះអនុប្រធានសុរិយោដីក្រុងអរិយក្សត្រ ពាក់ព័ន្ធសំណុំរឿងរដ្ឋបាលដីធ្លីដ៏ស្មុគស្មាញ ៣ ករណីធំៗ ខណៈមហាជនទូទាំងប្រទេសកំពុងអ៊ុតមើលចំណាត់ការក្ដៅពីសំណាក់ក្រសួងដែនដី និង ACU!
============
វីរភាពថ្នាក់ដឹកនាំ និងស្រមោលអាក្រក់នៃមន្ត្រីថ្នាក់ក្រោម
ក្នុងខណៈដែលព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ និងម៉ឺងម៉ាត់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងមមាញឹកយ៉ាងខ្លាំងលើកិច្ចការជាតិធំៗ ទាំងការការពារបូរណភាពទឹកដីតាមព្រំដែន និងការដោះស្រាយបញ្ហាជនភាសិតដែលត្រូវការការជួយសង្គ្រោះពីកងទ័ព។ សម្តេច គឺជា “ទេវតាចាប់ជាតិ” ជា “គ្រឹះដ៏រឹងមាំនៃសន្តិភាព” ដែលបានលះបង់កម្លាំងកាយចិត្តដើម្បីមាតុភូមិ។ ប៉ុន្តែ អ្វីដែលគួរឱ្យសោកស្តាយបំផុតនោះ គឺមានមន្ត្រីមួយក្ដាប់តូចដែលមានចរិត “ត្រីងៀតឆ្លៀតពង” កំពុងតែទាញទម្លាក់កិត្តិយសរបស់រាជរដ្ឋាភិបាល តាមរយៈអំពើមិនប្រក្រតីដែលមហាជនមិនអាចទទួលយកបាន។
២. តួសេចក្ដី៖ ភាពមិនប្រក្រតី និងការរំលោភលើសេចក្តីទុកចិត្ត
យោងតាមព័ត៌មានបែកធ្លាយដែលកំពុងអង្រួនទឹកដីខេត្តកណ្តាល លោក ស៊ឺម សារ៉េត អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីក្រុងអរិយក្សត្រ ត្រូវបានគេដឹងថាមានដីកាកោះហៅឱ្យចូលបំភ្លឺនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នេះ ពាក់ព័ន្ធនឹងករណីធ្ងន់ធ្ងរចំនួន ៣៖
១. ការក្លែងបន្លំឯកសារសាធារណៈ
២. ការប្រើប្រាស់ឯកសារសាធារណៈក្លែង
៣. ការបំភាន់អាជ្ញាធរសុរិយោដីក្នុងការចុះបញ្ជីដីធ្លី
ពោល៖ នេះគឺជាទង្វើដែលមហាជនចាត់ទុកថាជាការ “ត្របាក់យក” ផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនគិតគូរពីសុខទុក្ខរបស់រាស្ត្រសូម្បីតែបន្តិច។ មហាជន អង្គការសមាគម និងសង្គមស៊ីវិលទូទាំងប្រទេស កំពុងដាក់កែវយឺតតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះចំណាត់ការរបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី ដែលជាមន្ត្រីបន្តវេនដ៏សកម្ម តើឯកឧត្តមនឹងមានវិធានការ “វះកាត់” បុគ្គលរូបនេះយ៉ាងណា ដើម្បីកុំឱ្យស្អុយត្រីមួយកន្ត្រក?
ទន្ទឹមនឹងនេះ ភ្នែកមហាជនក៏កំពុងសម្លឹងទៅកាន់ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ថាតើនឹងប្រើប្រាស់អំណាច “ដាវអាជ្ញាសឹក” ដើម្បីចុះស៊ើបអង្កេតស៊ីជម្រៅលើទ្រព្យសម្បត្តិ និងប្រភពនៃឯកសារក្លែងទាំងនោះដែរឬទេ? កុំទុកឱ្យមន្ត្រីប្រភេទនេះ បន្តសោយសុខលើទឹកភ្នែករាស្ត្រ ខណៈដែលប្រមុខរាជរដ្ឋាភិបាលកំពុងនឿយហត់ការពារជាតិ។
សំណួរចាក់ដោតចំនួន៣ ពីមហាជននឹង អង្គភាពសារព័ត៍មានជាច្រើន ផ្ញើជូនស្ថាប័នពាក់ព័ន្ធ ៖
សំណួរទី១៖ តើក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ យល់យ៉ាងណា ចំពោះព័ត៌មានបែកធ្លាយដែលថា មន្ត្រីថ្នាក់អនុប្រធានការិយាល័យរូបនេះ រងការចោទប្រកាន់រហូតដល់ ៣ បទល្មើសព្រហ្មទណ្ឌ? តើនឹងមានការផ្អាកការងារបណ្តោះអាសន្នដើម្បីទុកផ្លូវឱ្យតុលាការស៊ើបអង្កេតដែរឬទេ?
សំណួរទី២៖ ចំពោះអង្គភាព ACU តើមានតម្រុយគ្រប់គ្រាន់ក្នុងការបើកសំណុំរឿងស៊ើបអង្កេតលើការរំលោភអំណាច និងការឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធក្នុងករណីនេះដែរឬទេ ដើម្បីធានាថា “អ្នកខុសត្រូវតែទទួលទោស”?
សំណួរទី៣៖ តើប្រព័ន្ធតុលាការខេត្តកណ្តាល នឹងបង្ហាញតម្លាភាពយ៉ាងណា ក្នុងការដោះស្រាយសំណុំរឿងដែលប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈនេះ ដើម្បីកុំឱ្យមហាជនយល់ថា អ្នកមានអំណាចតែងតែនៅក្រៅសំណាញ់ច្បាប់?
គួររំលឹកផងដែរថា ៖ ការរង់ចាំយុត្តិធម៌
ជាសន្និដ្ឋានពីមហាជននឹង អង្គភាពសារព័ត៍មានជាច្រើន ព័ត៌មានបែកធ្លាយនេះ គឺជាការសាកល្បងនូវប្រសិទ្ធភាពនៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។ មហាជនមិនចង់ឃើញត្រឹមតែ “ដីកាកោះ” នោះទេ ប៉ុន្តែចង់ឃើញ “លទ្ធផលនៃយុត្តិធម៌”។ មន្ត្រីដែលគ្មានគុណធម៌ គ្មានវិជ្ជាជីវៈ មិនសមនឹងឈរក្នុងជួររាជការបម្រើរាស្ត្រនោះឡើយ។ អង្គភាពយើងខ្ញុំ នឹងបន្តតាមដានព័ត៌មាននេះ នៅ”វគ្គ២” បន្តទៀត ក្នុងករណីមានការឆ្លើយតបផ្លូវការពីសាមីខ្លួន ឬស្ថាប័នជំនាញ ។
សូមបញ្ជាក់ផងដែរថា ៖ អង្គភាពសារព័ត៌មាន យើងខ្ញុំ មិនមែនជាតុលាការកាត់ក្តី ឬក៏អាជ្ញាធរមានសមត្ថកិច្ចនោះទេ។ អង្គភាពរបស់យើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង និងរិះគន់ដើម្បីស្ថាបនា ពុំមានចេតនាជាន់ពន្លិចស្ថាប័ន មន្ត្រីជំនាញ ឬបុគ្គលណាម្នាក់នោះឡើយ។ ការងារបង្ក្រាប និងកាត់សេចក្តី គឺជាកាតព្វកិច្ចផ្តាច់មុខរបស់អាជ្ញាធរថ្នាក់ជាតិ ពិសេសក្រសួងមហាផ្ទៃ និងប្រព័ន្ធតុលាការ។ យើងខ្ញុំគ្រាន់តែដកស្រង់មតិ និងរាយការណ៍ពីប្រភពភ្នាក់ងារ ក៏ដូចជាមហាជនពលរដ្ឋដើម្បីផ្សព្វផ្សាយជូនថ្នាក់ដឹកនាំជ្រាប។ បុគ្គលពាក់ព័ន្ធឬមន្ត្រីជំនាញ មានសិទ្ធិពេញលេញក្នុងការបកស្រាយបំភ្លឺមកកាន់អង្គភាពយើងខ្ញុំរៀងរាល់ម៉ោងធ្វើការ ដើម្បីធានានូវតុល្យភាពព័ត៌មាន ស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។
សូមអគុណ!


