លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យមើលវឌ្ឍនភាពការងារនៃការកសាងអង្គភាព អគារសេនាធិការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងជួបសំណេះសំណាលជាមួយក្រុមជំនាញវិស្វករ ក្រុមជាងសំណង់ ព្រមទាំងឧបត្ថម្ភអង្ករជូនដល់ក្រុមជាងផងដែរ.

(ខេត្តព្រះសីហនុ): នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យមើលវឌ្ឍនភាពការងារនៃការកសាងអង្គភាព អគារសេនាធិការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងជួបសំណេះសំណាលជាមួយក្រុមជំនាញវិស្វករ ក្រុមជាងសំណង់ ដែលកំពុងធ្វើការងារសាងសង់ក្នុងអង្គភាព ក្នុងនោះ លោកឧត្តមសេនីយ៍ត្រី ក៏បានឧបត្ថម្ភអង្ករចែកជូនដល់ក្រុមជាង ដោយក្នុង០១នាក់ ទទួលបានអង្ករ ចំនួន០១បាវតូច ស្មើនឹង២០គីឡូក្រាម សម្រាប់ទុកហូបប្រចាំថ្ងៃផងដែរ៕
ផ្សាយ:ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷ឧត្តមសេនីយ៍ត្រីហេង ប៊ុនទី













