ដំណឹងបឋម (វគ្គ១) តាមសេចក្ដីរាយការណ៍ពីពលរដ្ឋ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦នេះថា ម្ចាស់ភូមិគ្រឹះមានឈ្មោះទ្រី ជាថៅកែផលិតកាហ្វេ អាងមានលុយ អាចសាងសង់សំណង់រឹងបុកគ្រិះយកដីច្រាំងទន្លេជាច្រើនម៉ែត្របានយ៉ាងរលូន ហាក់បីដូចជាមិនគោរពច្បាប់បន្តិចសោះឡើយ ទីតាំងនេះស្ថិតនៅក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។🔊📍📍

ប្រភពពលរដ្ឋនៅក្នុងមូលដ្ឋានមានចម្ងល់បានលើកឡើងថា តើច្បាប់ទុកអនុវត្តជាមួយនរណា? ជាក់ស្ដែងដូចករណីខាងលើនេះ អាជ្ញាធរមូលដ្ឋានហាក់បីដូចជាមើលរំលង បានបណ្ដែតបណ្ដោយឲ្យម្ចាស់ភូមិគ្រឹះសាងសង់សំណង់យ៉ាងរឹងមាំ ចូលចំណីដីច្រាំងទន្លេជាច្រើនម៉ែត្របានបែបនេះទៅកើត។
ពលរដ្ឋមានមន្ទិលសង្ស័យនិងមានសួរលើកឡើងថា តើអាជ្ញាធរមូលដ្ឋានបានដឹងអំពីការសាងសង់សំណង់រឹងចូលច្រាំងទន្លេនេះ ដែរឬយ៉ាងណា? ឬក៏ដឹងហើយធ្វើមិនឃើញ?
ហើយទាំងអស់នេះគ្រាន់តែជាមតិនិងសេចក្ដីរាយការណ៍ពីពលរដ្ឋតែប៉ុណ្ណោះ។ ពលរដ្ឋនៅក្នុងមូលដ្ឋាន សូមសំណូមពរដល់ លោកម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ និងលោកចៅសង្កាត់ព្រែកប្រា សូមមេត្តាដាក់មន្ត្រីជំនាញ ចុះត្រួតពិនិត្យទីតាំងខាងលើនេះផងទាន។
អង្គភាពយើងនិងតាមដានព័ត៌មាននេះ និងសុំបទសម្ភាសន៍ពីអាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធបន្តទៀត។
