ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈ អភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំក្នុង កិច្ចប្រជុំពិនិត្យ និងអនុម័តប្លង់ប្រើប្រាស់ដីនៅសង្កាត់ លេខ៣ សង្កាត់លេខ៤ នៃក្រុងព្រះសីហនុ និង សង្កាត់អូរជ្រៅ នៃក្រុងកំពង់សោម ខេត្តព្រះសីហនុ។

(ខេត្តព្រះសីហនុ)៖ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និង អនុម័តប្លង់ប្រើប្រាស់ដីនៅសង្កាត់លេខ៣ សង្កាត់លេខ៤ នៃក្រុងព្រះសីហនុ និង សង្កាត់អូរជ្រៅ នៃក្រុងកំពង់សោម ខេត្ត ព្រះសីហនុ។
កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ មន្ត្រីមន្ទីរជំនាញពាក់ព័ន្ធ និង អាជ្ញាធរមូលដ្ឋាន រួមទាំងថ្នាក់ដឹកនាំរបស់សាលាខេត្ត អភិបាលរងខេត្ត/ក្រុងជាច្រេីនរូបផ្សេងទៀតដើម្បីពិភាក្សាលើ ការរៀបចំផែនការប្រើប្រាស់ដីឱ្យស្របតាម ការអភិវឌ្ឍន៍ទីក្រុង និងសេចក្តីត្រូវការ ជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងតំបន់។
ផ្សាយ:ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷ម៉ាង ស៊ីណេត Mang Sineth















