លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំសប្តាហ៍ទី៣ ខែមីនា ឆ្នាំ២០២៦ និងលើកទិសដៅសប្ដាហ៍បន្ត…

(ខេត្តតាកែវ)៖ នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦
លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំសប្តាហ៍ទី៣ ខែមីនា ឆ្នាំ២០២៦ និងលើកទិសដៅសប្ដាហ៍បន្ត ដោយមានការចូលរួមពី លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរទាំង៧ លោកនាយការិយាល័យដែលពាក់ព័ន្ធ ប្រធានក្រុមការងារយេនឌ័រ ប្រធានអង្គភាពនគរបាលយុត្តិធម៌ និងមេបញ្ជាការរង កងអនុសេនាធំចល័ត ។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការខេត្ត បានណែនាំ និងដាក់បទបញ្ជាដូចខាងក្រោម ៖
១-លោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការខេត្ត បានកោតសសើរកម្លាំងជំនាញទាំងអស់ ពិសេសសូមកោតសសើរជំនាញស្រាវជ្រាវ និងបង្រ្កាបបទល្មើស ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារជំនាញបានលទ្ធផលល្អប្រសើរ
២-កម្លាំងទាំងអស់ត្រូវបន្តគាំទ្រ និងចូលរួម អនុវត្តការងារ គោលនយោបាយ រួមមាន មូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមូលនិធិមនុស្សធម៌ កងរាជអាវុធហត្ថខេត្ត
៣-ត្រូវផ្សព្វផ្សាយបន្ត និងចូលរួមអនុវត្តតាមសារាចរលេខ០៤ សរ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាល ស្តីពី វិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនី
៤-តាមបណ្តាក្រុង-ស្រុក ត្រូវបន្តចុះសម្រួលចរាចរណ៍ជូនសិស្សានុសិស្សតាមបណ្តាសាលារៀនពេលចូល ចេញពីសាលា
៥-ត្រូវបន្តពង្រឹងកម្លាំងត្រៀមអន្តរាគមន៍ចំណុចខ្ពស់ រង់ចាំអនុវត្តបទបញ្ជា,ពង្រឹងកម្លាំងដែលមានភារកិច្ច ប្រចាំការលេខពិសេសទាន់ហេតុការណ៍(Hotline 1212)២៤ម៉ោង/២៤ម៉ោង សម្រាប់ទទួលព័ត៌មាន រឺពាក្យបណ្តឹងពីបងប្អូនប្រជាពលរដ្ឋ,ពង្រឹងលើការអនុវត្តច្បាប់ សារាចរណែនាំផ្សេងៗ បំពេញតួនាទី ភារកិច្ចតាមឋានានុក្រម,បន្តចុះអនុវត្តផែនការការងារបង្ការ បង្រ្កាប រាល់បទល្មើស ពិសេស បទល្មើសគ្រឿងញៀន បង្ក្រាបក្មេងទំនើង បង្រ្កាបការជួញដូរមនុស្ស ល្បែងសុីសងខុសច្បាប់,បង្ក្រាបបទល្មើស Scams Online,កម្លាំងតាមបណ្តាមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ស្រុក បន្តចុះសម្រួលចរាចរណ៍ជូនសិស្សានុសិស្សតាមបណ្តាសាលារៀនពេលចូល និងចេញពីសាលា,ការងារប្រចាំបញ្ជា,ប្រចាំការ,ប្រចាំថ្ងៃ,ប្រជុំជួរត្រួតពិនិត្យកម្លាំង,ចូលរួមស្គែនក្រយ៉ៅដៃស្រង់យកវត្តមាន,ចូលរួមគោរពទង់ជាតិ និងបន្តសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ ។
ផ្សាយ:ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
ប្រភព:កងរាជអាវុធហត្ថខេត្តតាកែវ(FB)














