សម្ដេចធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរាជទូតជប៉ុន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតក្នុងក្រុងស្វាយរៀង និងបើកកា រដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតក្នុងខេត្តចំនួន៥

(ខេត្ត​ស្វាយរៀង)​: នាព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី២៦ ខែមីនា​ ឆ្នាំ២០២៦​ នេះ​ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតក្នុងខេត្តចំនួន៥។

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី មានទីតាំងនៅក្រុងស្វាយរៀង ត្រូវបានសាងសង់ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ជាមួយទុនវិនិយោគសរុបប្រមាណ ៣០,៦ លានដុល្លារអាមេរិក​។

 

ផ្សាយ​:ថ្ងៃទី​២៦ ខែមីនា​ ឆ្នាំ២០២៦​

ដោយ:សៅ​ វាសនា​(Harry​VS)​

រូបថត៖ គល់ រ៉េននី

 

ព័ត៌មានដែលជាប់ទាក់ទង