រាជរដ្ឋាភិបាល ដាក់ទិសដៅក្នុងការអភិវឌ្ឍ និងប្រែក្លាយខេត្តស្វាយរៀង និងបណ្តាខេត្ត ទិសខាងកើត ឱ្យក្លាយជាតំបន់ឧស្សាហកម្ម និង កសិ-ឧស្សាហកម្ម ប្រកបដោយសក្កានុពលខ្ពស់ ក្នុងរយៈពេល២០ឆ្នាំខាងមុខ

(ខេត្ត​ស្វាយរៀង)​: សម្តេចមហាបររធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី សម្ពោធ ដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹក ស្អាតអណ្តូងតាសី ក្រុងស្វាយរៀង និង ពិធី បើក ការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធ ទឹកស្អាតបន្ថែម សម្រាប់ខេត្តចំនួន ៥ នាព្រឹក ថ្ងៃ ព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ ថា កម្ពុជា និង ជប៉ុន បានបន្តចូលរួមអភិវឌ្ឍ ហេដ្ឋារចនា សម្ព័ន្ធ និងសមិទ្ធផលជា ច្រើនជាបន្តបន្ទាប់ដែលត្រូវបាន សម្ពោធដាក់ឱ្យដំណើរការ ហើយជាក់ស្តែង ថ្ងៃនេះ ក៏បានរួមគ្នា សម្ពោធបើកដំណើរការជាផ្លូវការនៃ វិស័យទឹកស្អាតសម្រាប់ប្រជាជន ខេត្ត ស្វាយ រៀង។ ខេត្តស្វាយរៀង គឺជាខេត្តប្រកបដោយសក្កា នុពលសេដ្ឋកិច្ចដ៏ធំ បូក បន្ថែមលើវិស័យកសិកម្ម ដែលការណ៍នេះ រាជរដ្ឋាភិបាលបានជំរុញឱ្យ មានការវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម និង ឧស្សាហកម្ម ដើម្បីនឹងក្លាយជាតំបន់សម្រាប់ការ វិនិយោគលើរោងចក្រ សហគ្រាស។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានកំពុងរៀបចំ កម្ពុជា ឱ្យក្លាយជាប្រទេសអភិវឌ្ឍ ដោយឈរលើ សមត្ថភាពរបស់ប្រជាជនខ្មែរ ពិសេសយុវជន ដែល មាន ចំណេះ និងជំនាញលើគ្រប់វិស័យ ដូចជា កសិ-ឧស្សាហកម្ម, ឧស្សាហកម្ម, កម្មន្តសាល និង កសិកម្ម ជាដើម។ ឈរលើការប្តេជ្ញាចិត្តនេះ, កម្ពុជា បាននិងកំពុងអនុវត្តយុទ្ធនាការយ៉ាងសកម្មក្នុងការ បោស សម្អាតភាពអសកម្ម និងសកម្មភាពនៃការ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានាឱ្យបាននូវ សន្តិសុខ និង សណ្តាប់ធ្នាប់សង្គម ព្រមជាមួយនឹង ការបង្កលក្ខណៈអំណោយផល និង កាន់តែល្អ ប្រសើរ សម្រាប់វិនិយោគិន។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏មានប្រសាសន៍ បន្ថែមថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតា សី ក្រុងស្វាយរៀង នឹងផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់សហគមន៍ ខាងផ្នែកសុខភាពសាធារណៈ និង បរិស្ថាន, តាមរយៈការកាត់បន្ថយហានិភ័យ នៃការឆ្លងមេរោគ និង ការការពារបរិស្ថាន, សំដៅ ចូលរួមលើកកម្ពស់សុខភាព និង សុខុមាលភាព របស់ប្រជាពលរដ្ឋ ជាពិសេស អ្នករស់នៅក្នុង ខេត្តស្វាយរៀង ។ ជាមួយគ្នានេះ, គម្រោងពង្រីក ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែមសម្រាប់ខេត្ត ចំនួន៥ ៖ ស្វាយរៀង, កំពង់ធំ, មណ្ឌលគិរី, ពោធិ៍សាត់ និង កំពត នឹងចូលរួមជំរុញការអភិវឌ្ឍ វិស័យទឹកស្អាត ក៏ដូចជា ពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ, ការលើកកម្ពស់ សុខុមាលភាពសាធារណៈ, ការអភិវឌ្ឍសេដ្ឋកិច្ច មូលដ្ឋាន, និង ការបំពេញតម្រូវការជាសារវន្តនៃការ អភិវឌ្ឍវិស័យឧស្សាកម្ម និង សិប្បកម្ម នៅកម្ពុជា ។

ជាទីបញ្ចប់, សម្តេចធិបតីនាយករដ្ឋមន្ត្រី បាន គូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលមានយុទ្ធ សាស្រ្តច្បាស់លាស់សម្រាប់អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាតិ ដោយផ្តោតលើ ការលើកកម្ពស់សេដ្ឋកិច្ច បៃតង, ការពង្រឹងអភិបាលកិច្ចបរិស្ថាន និង ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែលអាច ឆ្លើយតបទៅនឹងសេចក្តីត្រូវការ, ទាំងពេលបច្ចុប្បន្ន និង អនាគត, ក្នុងនោះ រាជរដ្ឋាភិបាលនឹងបន្ត វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធគន្លឹះ រួមទាំង ការ ផ្គត់ផ្គង់ទឹកស្អាត, អនាម័យ, និង ប្រព័ន្ធគ្រប់គ្រង សំណល់ នៅទូទាំងប្រទេសកម្ពុជា, ស្របតាម ទិសស្លោក «ទីណាមានទឹកស្អាត, ទីនោះនឹងមានការ ផ្លាស់ប្តូរជាសេដ្ឋកិច្ច», ព្រមទាំង បន្តលើកកម្ពស់ អភិបាលកិច្ច, ការថែទាំ និង ការប្រើប្រាស់ក្នុងវិស័យ ទឹកស្អាត ។

 

ផ្សាយ​:ថ្ងៃទី​២៦ ខែមីនា​ ឆ្នាំ២០២៦

ដោយ​:សៅ​ វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង