អាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនបានជនសង្ស័យ ចំនួន៦នាក់ ក្នុងប្រតិបត្តិការចុះបង្ក្រាបករណី ដឹកជញ្ជូន រក្សាទុកជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

(ខេត្តតាកែវ)៖ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នេះ
ដោយទទួលបានបទបញ្ជាពី លោកឧត្តមសេនីយ៍ត្រីសេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ដោយឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។
នៅវេលាម៉ោង ០៦:៤០នាទី ថ្ងៃទី២១ខែមីនា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស ដឹកនាំដោយលោកវរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ បានចុះប្រតិបត្តិការបង្ក្រាបករណី ដឹកជញ្ជូន រក្សាទុក ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ និងបានបន្តពន្លាតដែនសមត្ថកិច្ចទៅរាជធានីភ្នំពេញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំរួមដោយលោកវរសេនីយ៍ទោ អ៊ួង វិរៈរត្ន័មុន្នី នាយការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការសម្របសម្រួលនិតិវិធីដោយលោកសុីន រក្សា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។ កម្លាំងជំនាញបានចុះបង្ក្រាបចំនួន២ទីតាំង៖
-ទីតាំងទី១ នៅចំណុចភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
-ទីតាំងទី២ នៅចំណុចផ្ទៈលេខE08 បុរីONC ផ្លូវបេតុង ស្ថិតនៅភូមិរំដួល សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។
+លទ្ធផល៖
– ឃាត់ខ្លួនជនសង្ស័យសរុបចំនួន០៦នាក់ (ស្រី០២)
១-ឈ្មោះផាត់ យ៉េង ភេទប្រុស អាយុ ៣៥ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ មហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ
២-ឈ្មោះសុខ លីដា ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ វិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
៣-ឈ្មោះសំ រដ្ឋា ភេទប្រុសអាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
៤-ឈ្មោះ ជីម ចាន់ថន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ សំរោងពេន ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ
៥-ឈ្មោះម៉ៅ វិចិត្រ ភេទប្រុសអាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់៣ រស់នៅភូមិជីម្រាក់ ឃុំកំពែង ស្រុកគិរីវង់ ខេត្តតាកែវ
៦-ឈ្មោះអ៊ុំ សុភា ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង
+ដកហូតវត្ថុតាងរួមមាន៖
១-ម្សៅក្រាមពណ៌សថ្លា ចំនួន៤៩កញ្ចប់ (ធំ១៣)ទម្ងន់១៤៣៥៥.១៨ក្រាមថ្លឹងទាំងសំបកថង់ ប្រភេទ(មេតំហ្វេតាមីនMET)
២-ថ្នាំគ្រាប់WYចំនួន១៨កញ្ចប់ (៣៥៥៤គ្រាប់)ទម្ងន់៣៣២.៧៤ក្រាមថ្លឹងទាំងសំបកថង់ ប្រភេទ (មេតំហ្វេតាមីនMET)
៣-ម្សៅពណ៌ទឹកក្រូច ចំនួន២៤៥ កញ្ចប់ទម្ងន់១១៤៩.៧៤ក្រាម ថ្លឹងទាំងសំបកថង់ ប្រភេទ (កេតាមីនKETAMINE)
៤-រថយន្តចំនួន០១គ្រឿងម៉ាកLEXUS .NX200T ពណ៌សពាក់ស្លាកលេខភ្នំពេញ2CI.3040
៥-ម៉ូតូចំនួន០៣គ្រឿង
៦-Pass Appចំនួន០១ គ្រឿង(ខូច)
៧-ទូរស័ព្ទចំនួន០៩គ្រឿង(ខូច០១)
៨ ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០៣គ្រឿង
៩-កាំភ្លើងកែច្នៃចំនួន០១ដើម
១០-ម៉ាស៊ីនអ៊ុតមាត់ថង់ថ្នាំញៀនចំនួន០១គ្រឿង
១១-លិខិតឆ្លងដែនចំនួន០១ក្បាល។
១២-សម្ភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង ការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី។
ផ្សាយ:ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
ប្រភព:កងរាជអាវុធហត្ថខេត្តតាកែវ(FB)













